មនុស្សជិត៥ពាន់នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នារវាងអាហ្ស៊ែបៃហ្សង់និងអាមេនី – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជិត៥ពាន់នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នារវាងអាហ្ស៊ែបៃហ្សង់និងអាមេនី

Published

on

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា មនុស្សជិត៥,០០០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងអាហ្ស៊ែបៃហ្សង់និងអាមេនីជុំវិញបញ្ហាតំបន់ Nagorno-Karabakh ដែលមានជម្លោះ។

នេះគឺជាតួលេខអ្នកស្លាប់ខ្ពស់ជាងតួលេខដែលភាគីទាំងពីរផ្តល់ឲ្យ។

លោក Putin បានលើកឡើងថា លោកបាននិយាយទៅកាន់ភាគីទាំងពីរជាច្រើនដងក្នុងមួយថ្ងៃហើយនឹងមិនកាន់ជើងខាងណាឡើយនៅក្នុងជម្លោះនេះ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

លោកបន្តថា ទីក្រុងមូស្គូមិនយល់ស្របនឹងប្រទេសទួរគីដែលគាំទ្រអាហ្ស៊ែបៃហ្សង់ជុំវិញជម្លោះនេះទេ។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិកជួយស្វែងរកសន្តិភាពនៅក្នុងតំបន់នេះផងដែរ។

ប្រទេសអាមេនីនិងអាហ្ស៊ែបៃហ្សង់បានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបទឈប់បាញ់មនុស្សធម៌នៅតំបន់ Nagorno-Karabakh។

ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីខែមុនលើទឹកដីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកនៃប្រទេសអាហ្ស៊ែបៃហ្សង់ប៉ុន្តែគ្រប់គ្រងដោយជនជាតិអាមេនី។

វាគឺជាអំពើហិង្សាដ៏អាក្រក់បំផុតនៅក្នុងតំបន់នេះចាប់តាំងពីសង្គ្រាមរយៈពេល៦ឆ្នាំជុំវិញបញ្ហាទឹកដីនេះបានបញ្ចប់ដោយបទឈប់បាញ់ក្នុងឆ្នាំ១៩៩៤៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម