Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល នឹងបំផ្លាញវ៉ាក់សាំងកូវីដ រាប់ម៉ឺនដូស ប្រសិនបើគ្មានអ្នកទិញ

បានផុស

នៅ

ទូរទស្សន៍អ៊ីស្រាអែល (KAN) បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអែលនឹងបំផ្លាញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៨០០,០០០ ដូសដែលជិតដល់កាលបរិច្ឆេទផុតកំណត់ ប្រសិនបើមិនមានប្រទេសណាមួយយល់ព្រមទិញវា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីទូរទស្សន៍ KAN មិនបានបញ្ជាក់ថាតើ វ៉ាក់សាំងទាំងនោះជារបស់ក្រុមហ៊ុនណាក៏ដោយ តែកាលពីពេលថ្មីៗនេះទីក្រុង Tel Aviv បានទិញវ៉ាក់សាំង Pfizer-BioNTech ។

នៅថ្ងៃទី ១៨ ខែមិថុនា ប្រទេសអ៊ីស្រាអែលបានយល់ព្រមបញ្ជូនវ៉ាក់សាំង Pfizer-BioNTech យ៉ាងហោចណាស់ ១ ​​លានដូសទៅអាជ្ញាធរប៉ាឡេស្ទីន ក្រោមកិច្ចព្រមព្រៀងមួយដែលអាជ្ញាធរនឹងផ្ទេរបរិមាណវ៉ាក់សាំងស្មើទៅនឹងអ៊ីស្រាអែល ដែលបានទិញពីក្រុមហ៊ុន Pfizer ដែលគ្រោងនឹងទទួលនៅក្នុងខែកញ្ញា ឬតុលា ។

ទោះយ៉ាងណា អាជ្ញាធរប៉ាឡេស្ទីនបានលុបចោលកិច្ចព្រមព្រៀងនេះ ពីព្រោះវ៉ាក់សាំងពីប្រទេសអ៊ីស្រាអែល ហាក់ដូចជាហួសសុពលភាព ហើយមិនបានបំពេញតាមលក្ខណៈបច្ចេកទេស របស់ក្រសួងសុខាភិបាលឡើយ ។

គួរបញ្ជាក់ថា អ៊ីស្រាអែលកំពុងប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech និង Moderna ហើយប្រជាជនរបស់ខ្លួនប្រមាណ ៥៩ ភាគរយបានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ខណៈប្រជាជនប្រហែល ៦២ ភាគរយបានទទួលការចាក់យ៉ាងហោចណាស់ ១ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ថ្មីទៀតហើយ! អ៊ីស្រាអែល រកឃើញដានវីរុសបំប្លែងខ្លួន ឥណ្ឌា នៅក្នុងប្រព័ន្ធលូទឹកស្អុយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា១៣ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម