ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានគ្រូពេទ្យ បើឃើញអ្វីមិនប្រក្រតី ក្នុងដបវ៉ាក់សាំង Sinovac សូមកុំចាក់ឲ្យសោះ
រដ្ឋបាលចំណីអាហារនិងឪសថៃ (FDA) បានព្រមានដល់ក្រុមគ្រូពេទ្យ ឲ្យចៀសវាងកុំចាក់វ៉ាក់សាំង Sinovac ឲ្យសោះ ប្រសិនបើពួកគេរកឃើញ ភាពមិនប្រក្រតីនៅក្នុងដូស ដែលទំនងជាបណ្តាលមកពីការស្តុកទុកនិងដឹកជញ្ជូនមិនត្រឹមត្រូវ។
កាលពីថ្ងៃចន្ទ FDA និយាយថា វ៉ាក់សាំង Sinovac មួយចំនួនមើលទៅដូចជាជែល ហើយបើក្លាយជាបែបនេះហើយ ទោះក្រឡុកដបវ៉ាក់សាំង ក៏មិនអាចធ្វើឲ្យវ៉ាក់សាំង ល្អឡើងវិញដែរ។
FDA បានពន្យល់ថា ស្ថានភាពបែបនេះ គឺបណ្តាលមកពីសីតុណ្ហភាពមិនត្រឹមត្រូវ ក្នុងអំឡុងពេលស្តុកទុកឬដឹកជញ្ជូន។ FDA បានបន្តទៀតថា វ៉ាក់សាំងនេះ ត្រូវតែស្តុកទុកក្នុងសីតុណ្ហភាព ២.៨ អង្សាសេដើម្បីរក្សាគុណភាពរបស់វា។
ក្នុងករណីដែលគ្រូពេទ្យរកឃើញដូសវ៉ាក់សាំង Sinovac មិនប្រក្រតីបែបនេះ, FDA តម្រូវឲ្យពួកគេកុំប្រើ ហើយស្ថានភាពនេះត្រូវតែរាយការណ៍ដាច់ខាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ កូវីដនៅថៃ ឆ្លង ៤,៦៦២ករណី ស្លាប់ ៣៦នាក់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ