ព័ត៌មានអន្ដរជាតិ
ការចាក់វ៉ាក់សាំង២មុខលាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធភាពនិងបង្កើតអង់ទីគ័រកម្រិតខ្ពស់
ការសិក្សាមួយដែលមានការគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានរកឃើញថា ការចាក់វ៉ាក់សាំងលាយបញ្ចូលគ្នាអាចមានលទ្ធផលខ្ពស់ក្នុងការការពារប្រឆាំងនឹងវីរុសកាន់តែប្រសើរ។

ការសិក្សាបានសាកល្បងដោយលើកទីមួយចាក់វ៉ាក់សាំង AstraZeneca ហើយលើកទីពីរចាក់ Pfizer។ លទ្ធផលបង្ហាញថា អ្នកចាក់វ៉ាក់សាំងពីរបញ្ចូលគ្នាមានអង់ទីគ័ររហូតដល់ ៩ ដង ច្រើនជាងអ្នកដែលបានចាក់វ៉ាក់សាំងតែមួយមុខ។
យោងតាមលទ្ធផលខាងលើ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Oxford និយាយថា ការរកឃើញនេះអាចជាវិធីសាស្រ្តជួយបង្កើនភាពស៊ាំបន្ថែម។

ការស្រាវជ្រាវចុងក្រោយមួយទៀតដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Lancet បានរកឃើញថា ការទុកចន្លោះពីគ្នារយៈពេល ៤ សប្តាហ៍រវាងការចាក់លើកទីមួយនិងលើកទីពីរ អាចជួយឱ្យសរីរាង្គបន្ស៊ាំជាមួយវ៉ាក់សាំង បង្កើនប្រសិទ្ធភាព និងបង្កើតប្រព័ន្ធភាពស៊ាំរឹងមាំទ្វេរដង។
អ្នកវិទ្យាសាស្ត្រដែលសិក្សាលើករណីចាក់វ៉ាក់សាំងពីរលាយបញ្ចូលគ្នាបានចង្អុលបង្ហាញថា វ៉ាក់សាំង AstraZeneca ផ្សំជាមួយវ៉ាក់សាំង Pfizer អាចបង្កើតអង់ទីគ័រកម្រិតខ្ពស់ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រឆាំងនឹងកូវីដ-១៩។ ការរកឃើញនេះក៏ជាសញ្ញាល្អនិងមានប្រយោជន៍សម្រាប់ប្រទេសដែលមានវ៉ាក់សាំងតែមួយប្រភេទក្នុងចំនួនកំណត់។

ក្រៅពីការពិសោធន៍រវាងវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Pfizer អ្នកវិទ្យាសាស្ត្រក៏កំពុងសាកល្បងលើវ៉ាក់សាំងផ្សេងទៀតផងដែរ ហើយពួកគេជឿថា ការចាក់វ៉ាក់សាំងប្រភេទខុសគ្នាដោយទុកគម្លាត ១២ សប្ដាហ៍នឹងផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ។
អ្នកសិក្សាស្រាវជ្រាវបានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបញ្ចូលគ្នា មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដែលផលប៉ះពាល់អាចមានរយៈពេលខ្លី និងស្រាលប៉ុណ្ណោះ ពោលគឺដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងតែមួយមុខដែរ។

ទោះបីជាការចាក់វ៉ាក់សាំងពីរផ្សេងគ្នា គ្មានផលរំខានខ្លាំង ក៏ដូចជាមានប្រសិទ្ធភាពល្អក្ដី ក៏អ្នកជំនាញមិនលើកទឹកចិត្តឱ្យចាក់ពីរដូសខុសគ្នានោះឡើយ។
សាស្ត្រាចារ្យ Matthew Snape ប្រធានអ្នកស៊ើបអង្កេតនៃការសាកល្បងមានប្រសាសន៍ថា ចក្រភពអង់គ្លេសក៏ដោយ ពិភពលោកក៏ដោយ គួរតែប្រកាន់ខ្ជាប់នូវកម្រិតស្តង់ដារនៃការចាក់វ៉ាក់សាំងរបស់ខ្លួនដោយចាក់វ៉ាក់សាំងតែមួយប្រភេទបានហើយ ប្រសិនគ្មានបញ្ហាបង្វះការផ្គត់ផ្គង់នោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ថៃ ព្រមានគ្រូពេទ្យ បើឃើញអ្វីមិនប្រក្រតី ក្នុងដបវ៉ាក់សាំង Sinovac សូមកុំចាក់ឲ្យសោះ
ចុចអាន៖ វៀតណាមរកឃើញវិធីកាត់បន្ថយដំណើរការសំយោគថ្នាំកម្ចាត់កូវីដ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?