ព័ត៌មានអន្ដរជាតិ
ហួសចិត្ត! ពលរដ្ឋឥណ្ឌា រត់គេចមិនព្រមចាក់វ៉ាក់សាំងកូវីដ គ្រូពេទ្យដេញតាមចាក់ដល់វាលស្រែ
បន្ទាប់ពីអ្នកភូមិនៅក្នុងស្រុក Yadgir នៃរដ្ឋ Karnataka បានបិទទ្វារផ្ទះមិនព្រមទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩, ក្រុមមន្រ្តីមន្ទីរសុខាភិបាលបានរកឃើញវិធីថ្មីដើម្បីចាក់វ៉ាក់សាំង។ ក្រុមគ្រូពេទ្យបានបោះជំរំនៅតាមវាលស្រែ កសិដ្ឋាន ទីផ្សារនិងកន្លែងផ្សេងទៀត ដែលមនុស្សទំនងជាប្រមូលផ្តុំគ្នា។

ថ្មីៗនេះ ប្រជាជននៅក្នុងភូមិ Kanchagarahalli នៃស្រុក Yadgir បានចាក់សោរផ្ទះរបស់ពួកគេ ហើយមិនឆ្លើយតបនឹងការគោះទ្វារឡើយ នៅពេលមន្ត្រីសុខាភិបាល និងបុគ្គលិក ASHA ចុះទៅសួរនាំពួកគេដើម្បីឲ្យទៅចាក់វ៉ាក់សាំង។
វីដេអូឃ្លីបមួយដែលកំពុងល្បី នៅលើបណ្តាញសង្គម បានបង្ហាញពីស្ត្រីម្នាក់ កំពុងចាក់សោរផ្ទះហើយរត់គេចពីក្រុមមន្រ្តី ធ្វើឲ្យគ្រូពេទ្យដេញតាមដល់វាលស្រែ។ ស្ត្រីម្នាក់ទៀត ត្រូវបានគេឃើញស្រែកដាក់មន្រ្តី ដោយអះអាងថា នាងនិងគ្រួសាររបស់នាងមានសុខភាពល្អហើយ មិនចាំបាច់ចាក់វ៉ាក់សាំងទេ។

លោក Indumati Patil មន្រ្តីសុខាភិបាលស្រុក Yadgir បានប្រាប់គេហទំព័រ Indianexpress.com ថា “អ្នកភូមិជាច្រើននាក់ បានរឹងចចេស។ មានការភាន់ច្រលំថា វ៉ាក់សាំងនឹងនាំឲ្យមានជំងឺ ដូច្នេះមនុស្សជាច្រើនមិនបានត្រៀមខ្លួនដើម្បីទទួលថ្នាំបង្កាទេ។ យើងបានទៅផ្ទះរបស់ពួកគេ ប៉ុន្តែពួកគេបានចាក់សោទ្វារ។ ដូច្នេះជាមួយនឹងយុទ្ធនាការលើកកម្ពស់ការយល់ដឹង យើងបានសម្រេចចិត្តចាក់វ៉ាក់សាំងនៅកន្លែងដែលពួកគេទៅ”។

មន្រ្តីសុខាភិបាលម្នាក់ទៀតគឺលោកវេជ្ជបណ្ឌិត Lakshmikanth បាននិយាយថា ដំបូងអ្នកភូមិត្រូវបានគេស្នើសុំឲ្យមកមណ្ឌលសុខភាពដើម្បីចាក់វ៉ាក់សាំង ប៉ុន្តែមានការភ័យខ្លាចថា បើអ្នកភូមិមិនមក នោះវ៉ាក់សាំងនឹងត្រូវទុកចោលដល់ខូច។ ដូចនេះ ពួកគេបានសម្រេចចិត្តចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងវាលស្រែ ព្រោះវាជារដូវដាំដុះរបស់កសិករ”។
លោកបានបន្ថែមថា មនុស្សមួយចំនួនដែលទទួលបានការចាក់វ៉ាក់សាំង នឹងបង្កើតទំនុកចិត្តដល់អ្នកដទៃឲ្យមកចាក់ដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Indian Express
ចុចអាន៖ រន្ធត់ ទឹកទន្លេ Ganges ជន់ឡើងធ្វើឲ្យអណ្តែតសពកូវីដរាប់រយនៅឥណ្ឌា

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានជាតិ៧ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា