ព័ត៌មានអន្ដរជាតិ
ដៃគូអាស៊ានបានបញ្ជាទិញវ៉ាក់សាំង Moderna ស្ទើររួចអស់ដល់ដាច់ឆ្នាំ
ក្រុមហ៊ុនឱសថ Zuellig Pharma ជាដៃគូផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដរបស់ Moderna ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃអង្គារ៍ ទី២៨ ខែមិថុនាបានឲ្យដឹងថា ការបញ្ជាទិញវ៉ាក់សាំងនៅតំបន់នេះត្រូវបានកក់ស្ទើរតែទាំងអស់នៅក្នុងឆ្នាំនេះដែលបានធ្វើឲ្យលទ្ធកម្មមានបញ្ហាប្រឈមសម្រាប់ប្រទេសដែលយឹត។
ទីស្នាក់ការស្ថិតនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Zuellig ទទួលបន្ទុកការចែកចាយ បទបញ្ញត្តិ ការអនុម័ត និងកិច្ចសន្យាទិញសម្រាប់ក្រុមហ៊ុនវ៉ាក់សាំង Moderna Inc ប្រចាំបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហុងកុង ម៉ាកាវ និងតៃវ៉ាន់។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនឱសថ Zuellig លោក John Graham បាននិយាយថា ៖«មានការបញ្ជាទិញច្រើនណាស់ថ្ងៃនេះសម្រាប់ឆ្នាំ២០២២…ពីព្រោះការផ្គត់ផ្គង់វ៉ាក់សាំង Moderna នៅឆ្នាំ២០២១នេះគឺអស់ហើយ»។ លោកបញ្ជាក់ថា អាចនឹងមានការផ្គត់ផ្គង់ខ្លះទៀតនៅចុងឆ្នាំឆ្នាំនេះ។
លោកបន្តថា ៖«ប៉ុន្តែរឿងមួយត្រូវតែប្រាកដគឺថា បើអ្នកចាប់ផ្តើមចរចារទិញនៅថ្ងៃនេះ អ្នកនឹងគិតទៅដល់ឆ្នាំ២០២២មុនពេលទទួលបានការផ្គត់ផ្គង់»។ ប៉ុន្តែស្ថានភាពអាចប្រែប្រួលអាស្រ័យលើសក្តានុពលផ្គត់ផ្គង់។ ទោះយ៉ាងណា លោកមិនបានបង្ហាញជាក់លាក់ពីទំហំចរចារ ឬកិច្ចសន្យាទិញឡើយ។
កិច្ចខិតខំប្រឹងផ្នែកលទ្ធផលកម្មនៅក្នុងតំបន់អាស៊ានត្រូវបានពន្លឿនដោយសារការផ្ទុះកូវីដ-១៩ខ្លាំងក្នុងប៉ុន្មានខែចុងក្រោយ។ ជាពិសេសនៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន និងបានធ្វើតេស្តអាជ្ញាធរនៅប្រទេសថៃ វៀតណាម កម្ពុជា និងសិង្ហបុរី ដែលជាកន្លែងផ្ទុះលឿន។
ប្រទេសជាច្រើននៅក្នុងតំបន់ដែលមានប្រជាជនតិចបានចាក់វ៉ាក់សាំងដល់ប្រជាជនតិចជាង១០%នៃប្រជាជនរបស់ខ្លួនហោចណាស់១ដូសដែលបណ្តា្លឲ្យការឆ្លងនៅតែអាក្រក់។

ប្រទេសសិង្ហបុរី ហ្វីលីពីន ថៃ និងតៃវ៉ាន់ស្ថិតក្នុងចំណោមដែលបានស្វែងរក ឬចុះកិច្ចសន្យាទិញវ៉ាក់សាំង Moderna ឬក៏ចាប់ផ្តើមបានទទួលហើយ។
លោក Graham បន្ថែមថា ៖«ក៏មានប្រទេសមួយចំនួនបានទិញបន្ថែមរួចរាល់ហើយសម្រាប់ឆ្នាំ២០២២-២០២៣។ មានការប្រកួតប្រជែងមួយដើម្បីទទួលបានការផ្គត់ផ្គង់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ