ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង២ប្រភេទ អាចការពារប្រឆាំងជំងឺកូវីដ-១៩ បានពេញមួយជីវិត
ការសិក្សាថ្មីមួយបានបង្ហាញថា ទាំងវ៉ាក់សាំង Pfizer-BioNTech និង Moderna អាចផ្តល់នូវការការពារពេញមួយជីវិត ប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វ៉ាក់សាំងទាំង២នេះគឺប្រើបច្ចេកវិទ្យាថ្មី mRNA ហើយអ្នកដែលបានទទួលការចាក់វ៉ាក់សាំង ចំនួន២ដូស គឺមានការឆ្លើយតបភាពស៊ាំខ្លាំងក្លានិង មានភាពធន់។

លើសពីនេះ វ៉ាក់សាំងទាំង២ ក៏បានផលិតអង់ទីគ័រកម្រិតខ្ពស់ ប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួនចំនួនពីរប្រភេទគឺវីរុសអង់គ្លេស និងអាហ្វ្រិកខាងត្បូងផងដែរ។
នេះអាចមានន័យថា អ្នកចាក់វ៉ាក់សាំង Pfizer និង Moderna អាចមានប្រព័ន្ធភាពស៊ាំរយៈពេលយូរអង្វែង បើមិនច្រើនឆ្នាំក៏មួយជីវិតដែរ ហើយប្រហែលជាមិនត្រូវការ ការចាក់បន្ថែមដូសទី៣នោះទេ។ នេះបើយោងតាមរបាយការណ៍ដំបូងរបស់កាសែត New York Times។
អ្នកនិពន្ធឈានមុខ លោកវេជ្ជបណ្ឌិត Ali Ellebedy ដែលជាអ្នកជំនាញខាងភាពស៊ាំនៅសាកលវិទ្យាល័យវ៉ាស៊ីនតោនក្នុងទីក្រុង St Louis បានប្រាប់កាសែតថា “វាជាសញ្ញាល្អមួយសម្រាប់ភាពស៊ាំយូរអង្វែងរបស់យើង ដែលទទួលបានពីវ៉ាក់សាំងទាំងនេះ”។

សម្រាប់ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature កាលពីថ្ងៃចន្ទបានបង្ហាញថា ក្រុមនេះ បានជ្រើសរើសមនុស្សចំនួន ១៤ នាក់ដែលបានទទួលវ៉ាក់សាំងទាំងពីរប្រភេទ។
ក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើកូនកណ្តុរបង្កើតកោសិកាប្រព័ន្ធភាពស៊ាំមួយប្រភេទ ដែលគេស្គាល់ថាជា កោសិកា memory B។
កោសិការ memory B បានផ្សារភ្ជាប់ទៅលើផ្ទៃរបស់ភ្នាក់ងារបង្ករោគដែលលុកលុយ ហើយសម្គាល់ពួកវា ដើម្បីឲ្យកោសិកាភាពស៊ាំផ្សេងទៀតចូលទៅបំផ្លាញ។

កោសិការនេះ ក៏អាចចរាចរណ៍ក្នុងចរន្តឈាមរាប់ឆ្នាំឬរាប់ទសវត្សរ៍ផងដែរ ហើយប្រព័ន្ធភាពស៊ាំ អាចបញ្ជូនសញ្ញាដល់ពួកគេប្រសិនបើមានការឆ្លងផ្សេងទៀត។
យោងតាមកាសែត The Times បានឲ្យដឹងថា បន្ទាប់ពីមនុស្សម្នាក់ឆ្លងកូវីដ ឬចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគនេះ បណ្តុំកម្ចាត់មេរោគបានកកើតឡើងនៅក្នុងកូនកណ្តុរ ដែលដើរតួជាជំរំហ្វឹកហាត់សម្រាប់ កោសិកា memory B។
បណ្តុំនេះជួយបង្ហាត់កោសិកា B ឲ្យស្គាល់លំដាប់ហ្សែនរបស់វីរុសក៏ដូចជាវីរុសបំប្លែងខ្លួនផងដែរ។

ក្រុមនេះ បានយកសំណាកចេញពីកូនកណ្តុរចំនួន៥ដងពោលគឺនៅ៣សប្តាហ៍, ៤សប្តាហ៍, ៥សប្តាហ៍, ៧សប្តាហ៍និង១៥សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូង។
លទ្ធផលបានបង្ហាញថា ទោះក្នុងរយៈពេលបួនខែក៏ដោយ អ្នកទទួលវ៉ាក់សាំងមានបណ្តុំកម្ចាត់មេរោគខ្ពស់ ហើយចំនួនកោសិកា memory B គឺមិនបានធ្លាក់ចុះនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អារ៉ាប់រួម អះអាងថា វ៉ាក់សាំងរុស្ស៊ី Sputnik V បង្ហាញប្រសិទ្ធភាពការពារកូវីដ ៩៧.៨ ភាគរយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ