ព័ត៌មានអន្ដរជាតិ
យកសេរ៉ូមប្រៃ ក្លែងជាវ៉ាក់សាំងកូវីដ ចាក់ឱ្យមនុស្ស ជាង ២ពាន់នាក់នៅ ឥណ្ឌា
ប៉ូលិសបាននិយាយកាលពីចុងសប្តាហ៍ថា មនុស្សប្រហែល២,០០០នាក់ ត្រូវបានចាក់វ៉ាក់សាំងកូវីដក្លែងក្លាយ នៅក្នុងទីក្រុង Mumbai ខណៈ៥០០នាក់ផ្សេងទៀត ដែលមួយចំនួនជាជនពិការ ក៏មានវាសនាដូចគ្នាដែរ នៅក្នុងទីក្រុង Kolkata។

អត្រានៃការចាក់វ៉ាក់សាំង បានកើនឡើងយ៉ាងគំហុកនៅសប្តាហ៍នេះ បន្ទាប់ពីរដ្ឋាភិបាលកណ្តាល បើកយុទ្ធនាការចាក់ថ្នាំបង្ការដោយឥតគិតថ្លៃ ក្រោយពេលឥណ្ឌាជួបប្រទះកូវីដ រលកទី២ដ៏សាហាវកាលពីខែមេសានិងឧសភា។
ប៉ូលិសក្រុង Mumbai បាននិយាយថា មនុស្សប្រហែល ២,០០០ នាក់ ដែលគិតថាពួកគេ ទទួលបានវ៉ាក់សាំង តាមពិតត្រូវបានចាក់ជាមួយសេរ៉ូមប្រៃសោះ។

ប៉ូលិសបានប្រាប់សន្និសីទសារព័ត៌មានមួយថា មនុស្សចំនួន១០នាក់ ត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំរួមទាំងវេជ្ជបណ្ឌិត ២ នាក់ នៅមន្ទីរពេទ្យឯកជនមួយ ក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះផងដែរ។
លោក Vishwas Patil ស្នងការទទួលបន្ទុកផ្នែកច្បាប់និងសណ្តាប់ធ្នាប់ បាននិយាយថា “បន្ទាប់មក យើងបានរកឃើញថា បណ្តាញចំនួន៨ទៀត ត្រូវបានរៀបចំឡើងដោយក្រុមនេះ”។

ប៉ូលិសក៏បានរកឃើញសាច់ប្រាក់ចំនួន ១៦,៧០០ដុល្លារ ដែលគេផ្តល់ឲ្យជនឆបោកផងដែរ។
ស្របពេលជាមួយគ្នានោះ មន្ត្រីនៅទីក្រុង Kolkata បានលើកឡើងថា ដបដែលត្រូវបានរឹបអូស គឺមានបិទស្លាកក្លែងក្លាយថាជាវ៉ាក់សាំង AstraZeneca ឬគេស្គាល់ថា Covishield៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ First Post
ចុចអាន៖ ថៃ ព្រមានគ្រូពេទ្យ បើឃើញអ្វីមិនប្រក្រតី ក្នុងដបវ៉ាក់សាំង Sinovac សូមកុំចាក់ឲ្យសោះ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង