Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាង​ជើង​អាច​ផ្ទុះ​កូវីដ​អាក្រក់​​ប៉ះ​ពាល់​ដល់ប្រទេសជាតិធ្ងន់ធ្ងរ

បានផុស

នៅ

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​និយាយ​ថា បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់កូវីដ-១៩​​បាន​​​បណ្តាល​​ឲ្យ​កើត​មាន​«វិបត្តិ​​ដ៏​ធ្ងន់​ធ្ងរ»​ប៉ះ​ពាល់​សុវត្ថិភាព​ប្រទេស​ជាតិ និងប្រជា​ជន។

នៅ​ក្នុង​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មានរដ្ឋ KCNA នៅ​ថ្ងៃ​ពុធ​ដែល​មិន​បាន​បញ្ជាក់​លំអិត​ពី​អ្វី​ដែល​បាន​កើត​ឡើងថា មេ​ដឹក​នាំ​រូប​នេះ​បាន​រិះ​គន់​មន្ត្រី​គណ​បក្ស​​​កាន់​អំណាច​របស់​លោក​ដែល​មាន​ការ​ធ្វេស​ប្រហែស​ពី​តួនាទី​របស់​ខ្លួន។

លោក គីម ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​នៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​កិច្ច​ប្រជុំ​នយោបាយ​នៃ​គណបក្ស​ពលករ​កំពុង​កាន់​អំណាច​កាល​ពី​ថ្ងៃ​អង្គារ៍។

លោក គីម ជុងអ៊ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មានកូរ៉េ​ខាង​ត្បូង​ Yonhap បាន​លើក​ឡើង​ថា KCNA បាន​ផ្សាយ​ថា ៖«ដោយធ្វេស​ប្រហែស​លើការ​សម្រេច​ចិត្ត​​ដ៏​​សំខាន់​របស់​គណបក្ស​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​មេ​រោគ​ឆ្លង​​​ដែល​ជា​ភាព​អាសន្ន​ប្រទេស​ជាតិ​​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​វិបត្តិ​សុខភាព​សកល មន្ត្រី​ដែល​ទទួល​បន្ទុក​បង្ក​ឲ្យ​មាន​ឧបទ្ទវហេតុ​​​​អាក្រក់​​ដែល​នាំ​ឲ្យ​កើត​មាន​វិបត្តិ​ដ៏​ធំ​ចំពោះ​សុវត្ថិភាព​ប្រទេស​ជាតិ និង​ប្រជា​ជន»។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ដាក់​វិធាន​ការ​ទប់​ស្កាត់​យ៉ាង​តឹង​តែង​នៅ​តាម​ព្រំ​ដែន និង​មិន​មាន​សេចក្តី​រាយការណ៍ណា​មួយ​ពី​​ករណី​ឆ្លង​កូវីដ-១៩​​​ឡើយ ប៉ុន្តែ​​មន្ត្រី​កូរ៉េ​ខាង​ត្បូង និង​អាមេរិក​បាន​បង្ហាញ​ការ​សង្ស័យ​​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​។

ប្រទេស​នេះកំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​៧៣​ឆ្នាំ​របស់​ខ្លួន​ចំពេល​ដែលកង្វះ​អាហារ និង​ឱសថ ហើយ​​បាន​​ព្រមាន​ពី​ភាព​អត់​ការងារ​ធ្វើ និង​អត់​ផ្ទះ​សម្បែង​កំពុង​កើន​ឡើង។

សេដ្ឋកិច្ច​របស់​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយការ​រឹត​បន្តឹង​​ព្រំ​ដែន​​ជាង​មួយ​ឆ្នាំមក​ហើយដោយ​ភ័យ​ខ្លាច​កូវីដ-១៩ គ្រោះ​មហន្តរាយ​ទឹក​ជំនន់ និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ដែល​ត្រូវ​បាន​ដាក់​ដោយ​សារកម្មវិធីអាវុធ​មីស៊ីល និង​​នុយក្លេអ៊ែរ​របស់​ខ្លួន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម