ព័ត៌មានអន្ដរជាតិ
មិនធម្មតា! វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាពខ្លាំងក្លារហូត ៩៦ ភាគរយចំពោះកុមារ
ការស្រាវជ្រាវថ្មីមួយកាលពីថ្ងៃអង្គារបានបង្ហាញថា វ៉ាក់សាំងការពារកូវីដ CoronaVac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac ចំនួន ២ ដូស ជួយបង្កើតនូវការឆ្លើយតបអង់ទីគ័រខ្លាំងក្លា ចំពោះកុមារដែលមានអាយុលើសពី ៣ ឆ្នាំ និងក្មេងជំទង់ ។

ការអះអាងនេះធ្វើឡើង ក្រោយទស្សនាវដ្ដីវេជ្ជសាស្ត្រ Lancet បានរាយការណ៍អំពីដំណើរការសាកល្បងដំណាក់កាលទី ១ និងដំណាក់កាលទី ២ នៃវ៉ាក់សាំង CoronaVac នៅខេត្ត Hebei ភាគឦសានប្រទេសចិនចំពោះកុមារ និងក្មេងជំទង់ដែលមានអាយុពី ៣ ទៅ ១៧ ឆ្នាំ ។
យោងតាមការសិក្សានោះបានឲ្យដឹងថា “ចន្លោះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ និងថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ មនុស្សចំនួន ១១០ នាក់ត្រូវបានពិនិត្យ និង ៧២ នាក់ត្រូវបានចុះឈ្មោះក្នុងដំណាក់កាលទី ១ ។ ចន្លោះពីថ្ងៃទី ១២ ខែធ្នូ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ មានមនុស្សចំនួន ៥១៥ នាក់ត្រូវបានពិនិត្យ និង ៤៨០ នាក់បានចុះឈ្មោះនៅក្នុងដំណាក់កាលទី ២” ។

ការសិក្សានោះបានបញ្ជាក់ថា “វ៉ាក់សាំង CoronaVac គឺមានភាពស៊ាំចំពោះកុមារ និងមនុស្សវ័យជំទង់ដែលមានអាយុពី ៣ ទៅ ១៧ ឆ្នាំ ហើយអត្រាឆ្លើយតបរបស់អង់ទីគ័រទៅនឹងជំងឺកូវីដ ១៩ ចំពោះកុមារ និងក្មេងជំទង់ មានប្រសិទ្ធភាពរហូតដល់ ៩៦ ភាគរយ បន្ទាប់ពីចាក់ពេញ ២ ដូស” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ថៃ រកឃើញ វ៉ាក់សាំង Sinovac ២ដូស មានប្រសិទ្ធភាព ជាង៩០ភាគរយប្រឆាំងវីរុសបំប្លែងខ្លួនអង់គ្លេស

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់