ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! ចិន ប្រកាសបញ្ចប់ជំងឺកាចសាហាវមួយនេះ លែងមានក្នុងប្រទេសទៀតហើយ
បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៧០ ឆ្នាំ ប្រទេសចិនបានទទួលវិញ្ញាបនប័ត្រគ្មានជំងឺគ្រុនចាញ់ពីអង្គការសុខភាពពិភពលោក (WHO) ហើយវាជាការកត់សម្គាល់ សម្រាប់ប្រទេសមួយដែលបានរាយការណ៍ថា មានជំងឺនេះចំនួន ៣០ លានករណីជារៀងរាល់ឆ្នាំ ក្នុងទសវត្សឆ្នាំ ១៩៤០ ។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក WHO មានប្រសាសន៍ថា “ថ្ងៃនេះយើងសូមអបអរសាទរប្រជាជនចិន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ដែលមានក្នុងប្រទេស ។ ជោគជ័យរបស់ពួកគេគឺពិបាករកបាន ហើយបានកើតឡើង បន្ទាប់ពីសកម្មភាពគោលដៅ និងនិរន្តរភាពរាប់ទសវត្ស” ។
លោកបន្តថា “ជាមួយនឹងសេចក្តីប្រកាសនេះ ប្រទេសចិនចូលរួមជាមួយបណ្តាប្រទេសផ្សេងទៀត ដែលបង្ហាញពិភពលោកថា អនាគតគ្មានជំងឺគ្រុនចាញ់ គឺជាគោលដៅដែលអាចសម្រេចបាន” ។

ចិន គឺជាប្រទេសទីមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់ WHO ដែលបានទទួលវិញ្ញាបនបត្របញ្ជាក់ពីជំងឺគ្រុនចាញ់ក្នុងរយៈពេលជាង ៣ ទសវត្សរ៍ ។ ប្រទេសផ្សេងទៀតនៅក្នុងតំបន់ដែលទទួលបានឋានៈនេះរួមមាន អូស្រ្តាលី សិង្ហបុរី និងព្រុយណេ ។

ចំណែកលោកវេជ្ជបណ្ឌិត Takeshi Kasai នាយកប្រចាំតំបន់នៃការិយាល័យតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់ WHO បាននិយាយថា “អបអរសាទរចំពោះប្រទេសចិន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ។ ការប្រឹងប្រែងដោយមិនចេះនឿយហត់របស់ប្រទេសចិន ដើម្បីសម្រេចបាននូវព្រឹត្តិការណ៍សំខាន់នេះ បង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយ និងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ ឈានដល់ការលុបបំបាត់ជំងឺមួយ ដែលធ្លាប់ជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយ ។
លោកបានបញ្ជាក់ថា “សមិទ្ធិផលរបស់ប្រទេសចិន នាំយើងមួយជំហានទៀតខិតជិតឆ្ពោះទៅរក ចក្ខុវិស័យនៃតំបន់ប៉ាស៊ីហ្វិកខាងលិចដែលគ្មានជំងឺគ្រុនចាញ់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ WHO

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ