Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនេសាទ៥០០នាក់កើតជំងឺចម្លែកក្រោយពេលវិលត្រឡប់មកពីសមុទ្រ

បានផុស

នៅ

អ្នកនេសាទជាង៥០០នាក់បានរងគ្រោះដោយសារជំងឺស្បែកដ៏អាថ៌កំបាំងមួយក្រោយពេលវិលត្រឡប់មកពីសមុទ្រវិញ។

កម្មករបានឆ្លងជំងឺឆ្លងចម្លែកនេះនៅភាគខាងលិចប្រទេសសេណេហ្គាល់នៃទ្វីបអាហ្វ្រិកនៅពេលពួកគេវិលត្រឡប់មកដីគោកវិញ។

ពួកគេមានដំបៅនៅលើមុខហើយក្នុងករណីខ្លះក៏មានដំបៅនៅលើប្រដាប់ភេទផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនេសាទដែលមកពីទីក្រុងនេសាទជាច្រើននៅជុំវិញរដ្ឋធានី Dakar ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាដើម្បីព្យាបាល។

ករណីដំបូងនៃជំងឺនេះត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុន។

រូបភាពដែលគេចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញថា បុរសទាំងនោះមានហើមនិងពងបបូរមាត់ហើយមានអុជៗនៅលើដៃរបស់ពួកគេ។

មន្ត្រីសុខាភិបាលជាន់ខ្ពស់នៅក្នុងប្រទេសនេះបានបញ្ជាក់ពីស្ថានភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះកាលពីថ្ងៃព្រហស្បតិ៍។

លោក Ousmane Gueye នាយកផ្នែកព័ត៌មាននិងអប់រំសុខភាពជាតិបាននិយាយថា “វាជាជំងឺរលាកស្បែកដែលទាក់ទងនឹងជំងឺឆ្លងមួយ។ យើងកំពុងពិនិត្យបន្ថែមទៀតហើយសង្ឃឹមថានឹងដឹងថាវាជាអ្វីក្នុងពេលឆាប់ៗនេះ”។

កងទ័ពជើងទឹកសេណេហ្គាល់នឹងត្រូវបញ្ជូនទៅយកទឹកសម្រាប់ធ្វើការវិភាគ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

Sokha Hotels

ព័ត៌មានពេញនិយម