Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ មានអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដ បំបែកកំណត់ត្រា២ថ្ងៃជាប់គ្នា

បានផុស

នៅ

ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៥៧នាក់និងឆ្លងថ្មី ៥,៥៣៣ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ៥,៤៨៩ករណីជាប្រជាជនទូទៅនិង ៤៤ ករណីជាអ្នកទោសជាប់ពន្ធនាគារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺកូវីដ ចំនួន ៣,២២៣នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ២៣៥,៩៧១នាក់ ក្នុងនោះមាន ១៨៣,២៧៦ នាក់បានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន មានការឆ្លងសរុប ២៦៤,៨៣៤ករណី ក្នុងនោះមាន ២១០,៧០២នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ១,៩៨៦នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ២,០៨០នាក់។

គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដនៅប្រទេសថៃ គឺចំនួន៥៣នាក់ កាលពីថ្ងៃពុធ ម្សិលមិញនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ រលក កូវីដ ទី ៣ មិន ទាន់ ស្ងប់ ផង ថៃ បារម្ភ រលក ទី ៤ ផ្ទុះ ឡើងឆាប់ៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម