ព័ត៌មានអន្ដរជាតិ
រួមភេទមុនរៀបការ ស្រ្តីឥណ្ឌូណេស៊ី ត្រូវវាយជាសាធារណៈ ១០០រំពាត់ដល់ សន្លប់ (មានវីដេអូ)
ស្រ្តីម្នាក់ឈឺចុកចាប់រហូតដល់សន្លប់ បន្ទាប់ពីត្រូវវាយចំនួន១០០រំពាត់ ដោយសាររួមភេទមុនរៀបការ ក្រោមការដាក់ទណ្ឌកម្មរបស់ច្បាប់ Sharia នៅប្រទេស ឥណ្ឌូណេស៊ី។
ឃ្លីបវីដេអូ បង្ហាញពីស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ដួលសន្លប់បន្ទាប់ពីត្រូវបានគេវាយជាសាធារណៈ។
ស្ត្រីដែលមិនត្រូវបានបញ្ចេញឈ្មោះរូបនេះ និងគូស្នេហ៍របស់នាង ត្រូវគេវាយម្នាក់១០០រំពាត់ នៅក្នុងទីក្រុង Lhokseumawe កាលពីថ្ងៃចន្ទ។
ទីក្រុងនេះ ស្ថិតនៅក្នុងខេត្ត Aceh ចុងភាគខាងលិចប្រទេសឥណ្ឌូណេស៊ី ដែលជាតំបន់តែមួយគត់របស់ប្រទេសដែលមានស្វ័យភាព ក្នុងការអនុវត្តច្បាប់ Sharia។
សាធារណៈជន បានប្រមូលផ្តុំគ្នាដើម្បីមើលស្ត្រីរូបនោះទទួលទណ្ឌកម្ម នៅពេលនាងត្រូវវាយដោយមន្រ្តីមកពីកងកម្លាំងប៉ូលិសឥស្លាមក្នុងតំបន់ Wilayatul Hisbah និងទីភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងវីដេអូនេះ គេអាចឃើញស្ត្រីរូបនេះឈរនៅលើឆាក ពាក់រ៉ូបពណ៌ស និងកន្សែងរុំក្បាលហើយព័ទ្ធជុំវិញដោយមន្រ្តីនិងមនុស្សដែលយកទូរស័ព្ទថត។ បន្ទាប់ពីវាយជាច្រើនរំពាត់ នាងបានដួលលុតជង្គង់ ផ្កាប់មុខ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ