Connect with us

ព័ត៌មានអន្ដរជាតិ

មិនធម្មតា! ចិន កំពុងសាងសង់មូលដ្ឋានក្រោមដីសម្រាប់បាញ់មីស៊ីលជាង ១០០ ទីតាំង

បានផុស

នៅ

រូបភាពពីផ្កាយរណបបង្ហាញថា ប្រទេសចិនកំពុងកសាងនូវអ្វីដែលហាក់ដូចជា មូលដ្ឋាននៅក្រោមដីសម្រាប់បាញ់មីស៊ីល នៅតំបន់វាលខ្សាច់របស់ខ្លួន ។

លោក Jeffrey Lewis នៃវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ Middlebury នៅទីក្រុង Monterey បានបញ្ជាក់ពីសកម្មភាពសាងសង់នៅទីតាំងចំនួន ១១៩ ដោយផ្អែកលើការវិភាគរូបភាពផ្កាយរណប នៃតំបន់វាលខ្សាច់នៅក្នុងខេត្ត Gansu ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lewis បានប្រាប់ទូរទស្សន៍ NHK ថា ច្បាស់ណាស់មូលដ្ឋាននៅក្រោមដីនេះ គឺសម្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ខណៈ ICBM ក៏ទំនងជាត្រូវបានដាក់នៅកន្លែងខ្លះទៀត ក្នុងមូលដ្ឋានក្រោមដីដើម្បីជៀសវាងការរកឃើញ ។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន វិទ្យាស្ថានស្រាវជ្រាវស៊ុយអែតដែលសិក្សាអំពីអំណាចយោធាពិភពលោក បានប៉ាន់ស្មានថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៣៥០ គ្រាប់ ។

ចំណែកក្រុមអ្នកជំនាញនិយាយថា ការសាងសង់មូលដ្ឋានក្រោមដីសម្រាប់បាញ់មីស៊ីល បង្ហាញថា ចិនកំពុងបង្កើនសមត្ថភាពនុយក្លេអ៊ែរយ៉ាងខ្លាំងក្លារបស់ខ្លួន ។

ការវិវឌ្ឍន៍ចុងក្រោយនេះ អាចក្លាយជាចំណុចវិវាទថ្មីរវាងចិន និងសហរដ្ឋអាមេរិក ដែលកំពុងប្រយ័ត្នប្រយែងដល់ការបង្កើតនុយក្លេអ៊ែររបស់ចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចិន ប្រកាសបញ្ចប់ជំងឺកាចសាហាវមួយនេះ លែងមានក្នុងប្រទេសទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម