Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកកំពុងភ័យខ្លាច វីរុសបំប្លែងខ្លួនឥណ្ឌា ក្រោយមិនអាចកំណត់ច្បាស់ចំនួនករណីឆ្លង ហើយធន់នឹងវ៉ាក់សាំង

បានផុស

នៅ

វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលឆ្លងរហ័ស បច្ចុប្បន្នត្រូវបានចុះបញ្ជីដោយអង្គការសុខភាពពិភពលោក (WHO) ថាជា “វីរុសនៃការព្រួយបារម្ភ” ខណៈពិភពលោកកំពុងភ័យខ្លាចលើផលប៉ះពាល់ ដែលវាអាចមានលើកិច្ចខិតខំប្រឹងប្រែង ដើម្បីយកឈ្នះលើរោគរាតត្បាត ។

ទោះបីជាត្រូវបានគេប៉ាន់ស្មានថា វីរុសនេះមានចំនួន ៩០ ភាគរយនៃករណីឆ្លងថ្មីនៅចក្រភពអង់គ្លេស និងឥណ្ឌា ជាកន្លែងដែលវាលេចចេញដំបូងក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រមិនអាចកំណត់ឲ្យច្បាស់ថាតើ វីរុសបំប្លែងខ្លួនថ្មីនេះមានករណីឆ្លងប៉ុន្មាននោះទេ ដោយសារពួកគេមិនអាចទាញយកលំដាប់ DNA រាល់ករណីឆ្លងជំងឺកូវីដ ១៩ ធម្មតានៅទូទាំងពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅសហរដ្ឋអាមេរិក មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានរាយការណ៍ថា ១០ ភាគរយនៃសំណាកជំងឺដែលប្រមូលបាននៅថ្ងៃទី ៥ ខែកក្កដា ត្រូវគ្នានឹង DNA នៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលអាចចម្លងរហ័សជាងប្រភេទដើមទៅទៀត ។

ដូចគ្នានឹងវីរុសដទៃទៀតដែរ វីរុសកូរ៉ូណាក៏ផ្លាស់ប្តូរ ឬបំបែកខ្លួនតាមពេលវេលាដែរ ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បច្ចុប្បន្នវីរុសនេះកំពុងវិវត្ត ធន់នឹងវ៉ាក់សាំង មិនបញ្ចេញរោគសញ្ញា ពិបាកព្យាបាល និងការការពារជាដើម ។

គួររំឭកថា WHO បាននិយាយកាលពីដើមខែនេះថា វីរុសបំប្លែងខ្លួនឥណ្ឌា នឹងក្លាយជាវីរុសកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មី ដែលគ្របដណ្ដប់ និងដ៏លេចធ្លោនៅទូទាំងពិភពលោក ។

ទន្ទឹមនោះ យោងតាមការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ WHO ស្តីពីការផ្ទុះឡើងនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” កំពុងរីករាលយ៉ាងខ្លាំងនៅក្នុងប្រទេសចំនួន ១១០ ពោលទើបតែរយៈជាង ៣ ខែប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម