Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រកាសប្រើប្រាស់វ៉ាក់សាំងការពារកូវីដ ផលិតក្នុងស្រុកទី ២

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃពុធថា ក្រសួងសុខាភិបាលអ៊ីរ៉ង់បានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ផលិតក្នុងស្រុកទី ២ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Saeed Namaki បាននិយាយថា ដំណាក់កាលទី ៣ នៃការសាកល្បងព្យាបាលសម្រាប់វ៉ាក់សាំង Pasteur ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Pasteur អ៊ីរ៉ង់ ត្រូវបានអនុវត្ត និងអនុម័តឲ្យប្រើប្រាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Namaki បានបន្ថែមថា វ៉ាក់សាំង Pasteur គឺជាវ៉ាក់សាំងអ៊ីរ៉ង់ទី ២ ហើយដែលត្រូវបានអនុម័តសម្រាប់ចាក់ ប្រឆាំងនឹងជំងឺកូវីដ ១៩ ។

គួររំឭកថា នៅថ្ងៃទី ១៤ ខែមិថុនា អ៊ីរ៉ង់ ក៏បានប្រកាសអំពីការប្រើប្រាស់ជាបន្ទាន់ នៃវ៉ាក់សាំង COVIran Barekat ដែលផ្តល់ថវិកាដោយមូលនិធិ Barakat ហើយជាវ៉ាក់សាំងផលិតក្នុងស្រុកលើកដំបូង ត្រូវបានអនុម័ត ។

ទន្ទឹមនោះ ប្រទេសអ៊ីរ៉ង់ ក៏បានណែនាំឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចហើយពីប្រទេសរុស្ស៊ី ឥណ្ឌា ចិន និងសាធារណរដ្ឋកូរ៉េ សម្រាប់ចាក់ដល់ប្រជាជនជាង ៥ លាននាក់នៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ អ៊ីរ៉ង់ ផលិតបានវ៉ាក់សាំងកូវីដខ្លួនឯង មេដឹកនាំកំពូលចាក់មុនគេ រីឯប្រសិទ្ធភាពជាង ៩០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម