ព័ត៌មានអន្ដរជាតិ
ទារកសម្រាលនៅក្នុងសហគមន៍ដែលមានការរីករាលដាលខ្ពស់ ប្រឈមការឆ្លងកូវីដរហូតដល់ ១០ ដង
លទ្ធភាពនៃការឆ្លងវីរុសកូវីដ-១៩ចំពោះទារកពេលសម្រាលអាចខ្ពស់ឬទាបគឺអាស្រ័យលើចំនួននៃការរាលដាលនៅក្នុងសហគមន៍ដែលឪពុកម្ដាយរបស់ពួកគេរស់នៅ។ នេះបើតាមការសិក្សាថ្មីមួយបានបង្ហាញ។

អ្នកស្រាវជ្រាវបានរកឃើញថា ទារកដែលមកពីតំបន់ដែលមានអត្រាឆ្លងខ្ពស់ងាយនឹងធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ប្រមាណ ១០ ដងច្រើនជាងទារកនៅតំបន់ផ្សេង។
ទោះជាយ៉ាងណាក៏ដោយ មានទារកតិចតួចប៉ុណ្ណោះដែលត្រូវចូលសម្រាកនៅមន្ទីរពេទ្យព្រមទាំងត្រូវការការមើលថែខ្លាំង។ នេះជាអ្វីដែលក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ New York University Langone Health បានថ្លែង។

ថ្វីត្បិតកុមារអាចប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩ពិតមែន ប៉ុន្តែពួកគេមិនងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរឡើយ បើប្រៀបធៀបនឹងមនុស្សពេញវ័យ។ លើសពីនេះទៀតមានកុមារក្រោម ១៧ ឆ្នាំមិនដល់ ០,១ ភាគរយទេដែលអាចស្លាប់ដោយសារជំងឺកូវីដ-១៩ ។
ការសិក្សាដែលចេញផ្សាយនៅក្នុងកាសែត Pediatrics ក្រុមអ្នកស្រាវជ្រាវបានតាមដានលើទារកដែលមានអាយុតិចជាង ៩០ ថ្ងៃ នៅឯមន្ទីរពេទ្យ NYU Langone Health សហរដ្ឋអាមេរិក។
ក្នុងចំណោមទារក ១៤៨ នាក់ មានតែ ២២ នាក់ឬ ១៥ ភាគរយប៉ុណ្ណោះដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩។ ក្នុងនោះដែរ មានតែទារកពីរនាក់ប៉ុណ្ណោះដែលចាំបាច់ត្រូវបញ្ជូនទៅបន្ទប់ ICU ហើយក៏គ្មានករណីស្លាប់នោះទេ ពោលគឺពួកគេត្រូវបានអនុញ្ញាត្តឱ្យត្រឡប់ទៅផ្ទះវិញ។
ទិន្នន័យស្រាវជ្រាវក៏បានបង្ហាញដែរថា ទារកជិតមួយភាគបី ឬប្រមាណ ៣១ ភាគរយដែលផ្ទុកវីរុសកូវីដ-១៩ ជាទារកដែលមកពីសហគមន៍មានអត្រាឆ្លងខ្ពស់។ យោងតាមលទ្ធផលនេះ អ្នកជំនាញបានធ្វើការប្រៀបធៀបគ្នា រួចថ្លែងថា មានទារកតែ ៣ ភាគរយប៉ុណ្ណោះដែលរស់នៅក្នុងតំបន់ដែលមានការរីករាលដាលសហគមន៍ទាបបានឆ្លងវីរុសកូវីដ-១៩។ នេះមានន័យថា តំបន់ណាផ្ទុះការរាតត្បាតខ្លាំង តំបន់នោះអាចបង្កហានិភ័យចម្លងខ្ពស់ចំពោះទារក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ការសិក្សា៖ កូវីដ-១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស
ចុចអាន៖ ពិភពលោកកំពុងភ័យខ្លាច វីរុសបំប្លែងខ្លួនឥណ្ឌា ក្រោយមិនអាចកំណត់ច្បាស់ចំនួនករណីឆ្លង ហើយធន់នឹងវ៉ាក់សាំង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ