Connect with us

ព័ត៌មានអន្ដរជាតិ

ខកចិត្ត! វ៉ាក់សាំងកូវីដរបស់អាល្លឺម៉ង់ បញ្ចប់ការធ្វើតេស្តចុងក្រោយ តែប្រសិទ្ធភាពមិនដល់ ៥០ភាគរយផង

បានផុស

នៅ

ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាល្លឺម៉ង់ឈ្មោះ CureVac បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងកូវីដ CVnCoV របស់ខ្លួនមានប្រសិទ្ធភាពត្រឹមតែ ៤៨ ភាគរយប៉ុណ្ណោះ នៅក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ ដោយមិនអាចបំពេញតាមគោលដៅនៃការសិក្សាបានទេ និងបង្កឲ្យមានមន្ទិលសង្ស័យអំពីការផ្គត់ផ្គង់ថ្នាំបង្ការរាប់រយលានដូសទៅឲ្យ សហគមន៍អឺរ៉ុប។

ក្រុមហ៊ុនបានស្តីបន្ទោសទៅលើបរិបទដែលមិនធ្លាប់មានពីមុនមកនៃ វីរុសបំប្លែងខ្លួនដែលកំពុងចរាចរណ៍ក្នុងចំណោមអ្នកស្ម័គ្រចិត្តក្នុងការសាកល្បង ក៏ដូចជាការឆ្លើយតបផ្សេងៗគ្នានៅតាមក្រុមអាយុផងដែរ។

ភាគហ៊ុនសម្រាប់ក្រុមហ៊ុន CureVac និងអ្នកទិញអនាគតនៃវ៉ាក់សាំងរបស់ខ្លួននៅអឺរ៉ុប បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីមានការដាក់កំហិតលើអាយុសម្រាប់ការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson និង AstraZeneca ដោយសារតែបញ្ហាកំណកឈាមដ៏ធ្ងន់ធ្ងរ។

ក្នុងនាមជាអ្នកចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់សំខាន់តែមួយគត់របស់ក្រុមហ៊ុន CureVac, សហភាពអឺរ៉ុបក្នុងខែវិច្ឆិកា បានបញ្ជាទិញវ៉ាក់សាំងនេះរហូតដល់ទៅ ៤០៥លានដូស ហើយគ្រោងនឹងទិញបន្ថែម ២០លានដូសទៀត។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Tingbingen បានចែករំលែកទិន្នន័យរបស់ខ្លួនជាមួយទីភ្នាក់ងារថ្នាំអ៊ឺរ៉ុប (EMA) ដែលនឹងសម្រេចថា តើវ៉ាក់សាំងនេះល្អគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យចាក់ដែរឬក៏អត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ WION

ចុចអាន៖ អ៊ីរ៉ង់ ប្រកាសប្រើប្រាស់វ៉ាក់សាំងការពារកូវីដ ផលិតក្នុងស្រុកទី ២

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម