ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ព្រមានសារព័ត៌មានបរទេស មិនឲ្យប្រើពាក្យ “របបយោធា”
ក្រសួងព័ត៌មានមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ បានចេញសេចក្តីព្រមានដល់បណ្តាញសារព័ត៌មានបរទេស មិនឲ្យហៅស្ថាប័នគ្រប់គ្រងប្រទេសចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈថា ជារបបយោធា ឬក្រុមប្រឹក្សាយោធា។

ស្ថាប័នដឹកនាំដោយយោធាដែលគ្រប់គ្រងក្រសួងរដ្ឋាភិបាល ត្រូវបានគេហៅថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ហើយស្ថិតក្រោមការដឹកនាំដោយមេបញ្ជាការកងទ័ពលោក Min Aung Hlaing។
យោធាបានបង្កើតក្រុមប្រឹក្សានេះ កាលពីថ្ងៃទី២ខែកុម្ភៈ ពោលគឺមួយថ្ងៃបន្ទាប់ពីការបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងឃុំខ្លួនមេដឹកនាំនានារួមទាំងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

នៅក្នុងសេចក្តីប្រកាសចុះផ្សាយក្នុងកាសែត Global New Light of Myanmar ដែលគ្រប់គ្រងដោយរដ្ឋ, ក្រសួងក៏បានសង្កត់ធ្ងន់ផងដែរថា SAC គ្រាន់តែគ្រប់គ្រងភារកិច្ចរបស់រដ្ឋ ស្របតាមបទប្បញ្ញត្តិស្តីពីស្ថានភាពគ្រាអាសន្ន នៅក្រោមរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ហើយ SAC មិនមែនរដ្ឋាភិបាលធ្វើរដ្ឋប្រហារទេ។
ក្រសួងក៏បាននិយាយផងដែរថា “អ្នកឆ្លើយឆ្លងព័ត៌មានបរទេសមួយចំនួនដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ា បាននិយាយបំផ្លើសព័ត៌មាន ដោយដកស្រង់ប្រភពមិនច្បាស់ការណ៍ និងព័ត៌មានមិនពិតទាក់ទងនឹងមីយ៉ាន់ម៉ា”។

ក្រសួងព្រមានថា នឹងចាត់វិធានការ ប្រឆាំងទីភ្នាក់ងារព័ត៌មានបរទេស ប្រសិនបើពួកគេប្រើប្រាស់ពាក្យពេចន៍ខុស ដកស្រង់ប្រភពមិនច្បាស់លាស់ និងបំផ្លើសព័ត៌មានក្លែងក្លាយ ហើយផ្សព្វផ្សាយព័ត៌មានមិនពិត។
ចាប់តាំងពីខែកុម្ភៈមក យោធាបានស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កុំប្រើពាក្យ របបយោធា ជាច្រើនដងមកហើយ ប៉ុន្តែពេលនេះ ខ្លួនបានផ្តោតលើប្រព័ន្ធផ្សព្វផ្សាយបរទេសវិញម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asia Nikkei
ចុចអាន៖ អ្នកណានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះតំណាងប្រទេស មីយ៉ាន់ម៉ា?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់