ព័ត៌មានអន្ដរជាតិ
ក្ដៅៗ ថៃ បើករមណីយដ្ឋានកោះ ភូកេត ឡើងវិញ ភ្ញៀវទេសចរមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ឲ្យតែចាក់វ៉ាក់សាំងពេញ ២ ដូស
រមណីយដ្ឋានកោះដ៏ពេញនិយម ភូកេត នៅភាគខាងត្បូងប្រទេសថៃ បានបើកដំណើរការឡើងវិញសម្រាប់ទេសចរណ៍អន្តរជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីជំងឺកូវីដ ១៩ បានបញ្ឈប់ការមកដល់របស់ភ្ញៀវជាងមួយឆ្នាំ ។
ទន្ទឹមនោះ អ្នកទេសចរមិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ពេញ ២ ដូសនៅក្នុងប្រទេសរបស់ពួកគេយ៉ាងតិច ១៤ ថ្ងៃ ហើយធ្វើតេស្តអវិជ្ជមាននៅពេលមកដល់ ។

ប្រធានសមាគមទេសចរណ៍កោះភូកេតលោក Bhummikitti Ruktaengam បាននិយាយថា “អ្នកទេសចរនឹងត្រូវរង់ចាំលទ្ធផលតេស្ត នៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេ ។ ប្រសិនបើតេស្តអវិជ្ជមាន ពួកគេនឹងដើរហើរដោយសេរី” ។
លោកបន្តថា “ពួកគេអាចធ្វើដំណើរដោយសេរី ប៉ុន្តែត្រូវតែស្ថិតនៅក្នុងភូកេត ។ ប្រសិនបើពួកគេមានបំណងចង់ទៅទស្សនា ផ្នែកផ្សេងទៀតនៃប្រទេសថៃ ពួកគេត្រូវចំណាយពេលយ៉ាងហោចណាស់ ១៤ ថ្ងៃនៅភូកេត មុនចាកចេញពីទីនេះ” ។

ភូកេត បានក្លាយជាខេត្តដំបូងបង្អស់នៅក្នុងប្រទេសថៃ ដែលបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដោយមិនចាំបាច់មានការធ្វើចត្តាឡីស័ក ហើយនេះគឺជាផ្នែកមួយនៃគម្រោងទេសចរណ៍ ដែលហៅថា «ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” ដើម្បីជួយសេដ្ឋកិច្ចឲ្យងើបឡើងវិញពីជំងឺរាតត្បាត ។
បន្ថែមពីនេះ ក្រៅពីទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស និងមិនឲ្យធ្វើចត្តាឡីស័ក អ្នកទេសចរអន្តរជាតិដែលមានបំណងចង់ទៅលេងភូកេត ចាប់ពីថ្ងៃទី ១ ខែកក្កដា ក៏ត្រូវតែបំពេញតាមតម្រូវការមួយចំនួនទៀតផងដែរ ។

ពួកគេត្រូវតែទទួលបានវិញ្ញាបនប័ត្របញ្ជាក់សិទ្ធិរស់នៅ (COE) ដែលចេញដោយស្ថានទូតថៃ ។ បន្ទាប់មកក្នុងរយៈពេល ៧២ ម៉ោង មុនពេលហោះហើរទៅប្រទេសថៃ ពួកគេត្រូវទទួលបានវិញ្ញាបនប័ត្រ ដែលបង្ហាញពីលទ្ធផលតេស្តអវិជ្ជមាននៃជំងឺកូវីដ ១៩ ។
អ្វីដែលសំខាន់នោះ កុមារមានអាយុក្រោម ៦ ឆ្នាំដែលធ្វើដំណើរជាមួយឪពុកម្តាយរបស់គេ អាចចូលខេត្តនេះដោយមិនចាំបាច់មានការចាក់វ៉ាក់សាំង ការពារប្រឆាំងនឹងជំងឺកូវីដ ១៩ ឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ថៃ មានអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដ បំបែកកំណត់ត្រា ២ ថ្ងៃជាប់គ្នា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត