Connect with us

ព័ត៌មានអន្ដរជាតិ

មេៗក្រុមឧទ្ទាមកំពុងជួបជុំផឹកស៊ីត្រូវយន្តហោះគ្មានមនុស្សបើករបស់អាមេរិកវាយប្រហារ ស្លាប់១៥នាក់

បានផុស

នៅ

ក្រុមឃ្លាំមើលសង្រ្គាមបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានតម្រង់គោលដៅទៅលើការជួបជុំរបស់មេបញ្ជាការក្រុមឧទ្ទាមនៅក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសស៊ីរីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដោយបានសម្លាប់មនុស្ស១៥នាក់រួមទាំងជនស៊ីវិលផង។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារនេះត្រូវបានគេជឿថា ធ្វើឡើងដោយក្រុមចម្រុះប្រឆាំងភេរវកម្មដឹកនាំដោយសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនេះបន្តថា វាបានតម្រង់គោលដៅទៅលើមេបញ្ជាការនៃក្រុម Hayat Tahrir al-Sham (HTS) ដែលជាក្រុមឆ័ត្ររបស់រណសិរ្ស Nusra ហើយមានទំនាក់ទំនងជាមួយក្រុមអាល់កៃដាខណៈពេលដែលពួកគេកំពុងជប់លៀងផឹកស៊ីពេលល្ងាចនៅក្នុងភូមិ Jakara នៃខេត្ត Idlib ក្បែរព្រំដែនស៊ីរី-ទួរគី។

ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះបានបន្ថែមថា ការវាយប្រហារនេះក៏បានធ្វើឲ្យមេបញ្ជាការមួយចំនួនរងរបួសផងដែរ។

កាលពីថ្ងៃទី១៥ខែតុលា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកស្រដៀងគ្នានេះបានតម្រង់គោលដៅទៅលើរថយន្តមួយគ្រឿងនៅភាគខាងលិចខេត្ត Idlib ដោយបានសម្លាប់ជនឧទ្ទាម២នាក់និងកុមារម្នាក់។

ខេត្ត Idlib បានក្លាយជាបន្ទាយឧទ្ទាមដ៏សំខាន់ចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរីខណៈ HTS ជាក្រុមឈានមុខក្នុងចំណោមក្រុមផ្សេងៗនៅក្នុងតំបន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម