ព័ត៌មានអន្ដរជាតិ
ថៃ សិក្សាយកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ ទៅព្យាបាលអ្នកជំងឺ កូវីដ
មន្ទីរវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ នឹងសិក្សាថាតើថ្នាំ Ivermectin ដែលត្រូវបានប្រើដើម្បីសម្លាប់ប៉ារ៉ាស៊ីតនៅក្នុងសត្វគោនិងសេះ អាចជួយបង្កើនប្រសិទ្ធភាពរបស់ថ្នាំ Favipiravia ក្នុងការព្យាបាលអ្នកជំងឺកូវីដបានដែរឬក៏អត់។

ការសិក្សានេះ នឹងត្រូវធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ទីរពេទ្យ Siriraj និងមន្ទីរពេទ្យដទៃទៀត ដែលនឹងធ្វើតេស្តថ្នាំផ្សំលើអ្នកជំងឺឆ្លងវីរុស Sars-CoV-2។
មន្ទីរពេទ្យដែលចូលរួមក្នុងការសិក្សានេះបាននិយាយថា លទ្ធផលត្រូវបានគេរំពឹងថា នឹងទទួលបានក្នុងពេលឆាប់ៗ។

លោក Somsak Akkasilp ប្រធានមន្ទីរវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយថា ថ្នាំ Ivermectin ត្រូវបានប្រើជាថ្នាំគន្លឹះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងបណ្តាប្រទេសអាមេរិកខាងត្បូង ពីព្រោះថ្នាំ Favipiravia ស្ទើរតែមិនត្រូវបានគេប្រើទាល់តែសោះ នៅកន្លែងទាំងនោះ។
ថៃ មិនបានហាមឃាត់ថ្នាំ Ivermectin ក្រោមការណែនាំអំពីការព្យាបាលរបស់ខ្លួនលើអ្នកជំងឺកូវីដ-១៩ទេ ប៉ុន្តែបានកត់សម្គាល់ថា ថ្នាំនេះគួរតែត្រូវប្រើ តាមការណែនាំរបស់វេជ្ជបណ្ឌិត។

វេជ្ជបណ្ឌិត Somsak បាននិយាយថា “យើងមិនណែនាំឲ្យប្រើវាជាថ្នាំសំខាន់ សម្រាប់អ្នកជំងឺ កូវីដ ទេ។ ឥណ្ឌា ឈប់ប្រើថ្នាំនេះទៅហើយ បន្ទាប់ពីរកឃើញថា វាមិនអាចបញ្ឈប់ជំងឺបាន។ ប៉ុន្តែការសិក្សារបស់យើងនឹងបង្ហាញថា តើវាអាចជួយបង្កើនប្រសិទ្ធភាពរបស់ថ្នាំ Favipiravia ប្រឆាំងនឹងជំងឺនេះដែរឬក៏អត់។ យើងរំពឹងថា នឹងឃើញលទ្ធផលក្នុងរយៈពេល ៤ ខែទៀត”។
អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនមិនទាន់អនុម័តឲ្យប្រើថ្នាំ Ivermectin ជាថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ នោះទេ ដោយនិយាយថា ភស្តុតាងបច្ចុប្បន្នស្តីពីការប្រើប្រាស់ថ្នាំ Ivermectin គឺមិនសមហេតុផលឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ខកចិត្ត! វ៉ាក់សាំងកូវីដរបស់អាល្លឺម៉ង់ បញ្ចប់ការធ្វើតេស្តចុងក្រោយ តែប្រសិទ្ធភាពមិនដល់ ៥០ភាគរយផង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍