ព័ត៌មានអន្ដរជាតិ
កុំស្ទាក់ស្ទើរទៅចាក់វ៉ាក់សាំង ឥឡូវនេះ នៅអេស្ប៉ាញអ្នកអត់ទាន់ចាក់ឆ្លងកូវីដច្រើនណាស់
អាជ្ញាធរ និងអ្នកជំនាញសុខភាពនៅប្រទេសអេស្ប៉ាញបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ចំពេលករណីឆ្លងកូវីដ-១៩ថ្មីស្ទុះងើបឡើងវិញក្នុងចំណោមមនុស្សវ័យក្មេងដែលមិនទាន់បានចាក់វ៉ាក់សាំង បន្ទាប់ពីមានករណីឆ្លងជាង១០០០នាក់ត្រូវបានរកឃើញទូទាំងប្រទេស។
ទោះជាជាងមួយភាគបីនៃប្រជាជន៤៧លាននាក់របស់អេស្ប៉ាញបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ពេញលេញហើយក្តី ក៏ចំនួនឆ្លងថ្មីបានកំពុងងើបឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេងដែលកំពុងរង់ចាំចាក់វ៉ាក់សាំង។

កាលពីល្ងាចថ្ងៃពុធទិន្នន័យបង្ហាញថា ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ទូទាំងប្រទេសគិតត្រឹមរយៈពេលពីរសប្តាហ៍កន្លងទៅមានអ្នកឆ្លង ១១៧.៧នាក់គឺបានកើនឡើងពី៩២.៥៧នាក់កាលពីមុនពីរសប្តាហ៍មុន។ ទោះជាយ៉ាងណា មនុស្សដែលមានអាយុ១២ទៅ១៩ឆ្នាំគឺមានអ្នកឆ្លង២៨៧.៨នាក់ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ដែលបានកើនឡើងពី៤៤នាក់ ខណៈមនុស្សអាយុ២០ទៅ២៩ឆ្នាំគឺមានអ្នកឆ្លង២៩៣.៣នាក់ក្នុងចំណោមមនុស្ស១០ម៉ឺននាក់កើនពី៤៤នាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Carolina Darias បាននិយាយថា ៖«យើងស្ថិតនៅលើផ្លូវដែលកូវីដ-១៩ជិតដល់ទីបញ្ចប់ហើយ តែយើងមិនអាចបញ្ចប់បាន។ យើងទាំងអស់គ្នាត្រូវតែគោរពវិធានការការពារ»។
លោក Darias និយាយថា កម្មវិធីចាក់វ៉ាក់សាំងនៅតែជាអាវុធដ៏មានឥទ្ធិពលបំផុត។ ចំនួនករណីឆ្លងអាចថយចុះក្នុងចំណោមមនុស្សវ័យក្មេង នៅពេលណាដែលពួកគេបានចាក់វ៉ាក់សាំងរួច។
តំបន់គ្រប់គ្រងដោយខ្លួនឯងរបស់អេស្ប៉ាញដែលមានប្រព័ន្ធសុខាភិបាលផ្ទាល់ខ្លួនបានចាប់ផ្តើមពន្លឿនផែនការចាក់វ៉ាក់សាំងដល់មនុស្សអាយុក្រោម៣០ឆ្នាំ និងដាក់គោលដៅចាក់នៅខែនេះ។ រដ្ឋាភិបាលនិយាយថា កម្មវិធីចាក់វ៉ាក់សាំងបានឈានដល់ល្បឿនមធ្យម ហើយស្ថិតលើផ្លូវឆ្ពោះទៅសម្រេចគោលដៅ៧០%នៃប្រជាជនរបស់ខ្លួននៅចុងរដូវក្តៅនេះ។
ប៉ុន្តែការប្រឹងប្រែងកំពុងត្រូវបានរារាំងដោយវីរុសបំប្លែងខ្លួនមកដល់ថ្មី និងការផ្ទុះឆ្លងនៅកោះ Mallorca ដែលហោចណាស់មនុស្ស១១៧៦នាក់បានឆ្លង និងត្រូវធ្វើចត្តាឡីស័ក៤៧៩៦នាក់ទូទាំងប្រទេស។

កាលពីថ្ងៃព្រហស្បតិ៍ សិស្ស១៧០នាក់បានធ្វើតេស្តអវិជ្ជមាន និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីត្រូវបានដាក់នៅដាច់ដោយឡែកនៅសណ្ឋាគារមួយលើកោះ Balearic ចាប់តាំងពីថ្ងៃសៅរ៍មុន។
ប្រធានសុខភាពអាសន្នអេស្ប៉ាញលោក Fernando Simón បាននិយាយកាលពីដើមសប្តាហ៍នេះថា ៖«តួលេខទាំងនោះពិតជាសំខាន់ណាស់ដែលទាមទារឲ្យមានការយកចិត្តទុកដាក់។ យើងត្រូវការធ្វើឲ្យប្រាកដច្បាស់ថា ក្រុមមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំងស្ថិតនៅក្នុងហានិភ័យខ្ពស់ជាងគេ»។
លោក Rafael Bengoa សហប្រធានវិទ្យាស្ថានសុខភាព និងយុទ្ធសាស្ត្រនៅទីក្រុង Bilbao និងជាអតីតនាយកប្រព័ន្ធសុខភាពនៅអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ៖«យើងឈានដល់ការបើកសាលារៀន យុវជនត្រូវការទៅជប់លៀង វីរុសនៅតែបន្តមាន ហើយអ្នកមិនទាន់ចាក់វ៉ាក់សាំងអាយុ១៦ទៅ៣០ឆ្នាំ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Theguardian

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច