ព័ត៌មានអន្ដរជាតិ
កាន់តែធ្ងន់ធ្ងរ! ថៃ មានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុត បំបែកកំណត់ត្រា ៣ថ្ងៃជាប់គ្នា
ក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃសុក្រទី០២ ខែកក្កដា នេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនកំណត់ត្រា ៦១នាក់និងឆ្លងថ្មី ៦,០៨៧ករណី។

កំណត់ត្រាចាស់នៃអ្នកស្លាប់ច្រើនបំផុតរបស់ថៃ គឺ៥៧នាក់ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។
ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន ៥,៨៨០ ករណីគឺជាប្រជាជនទូទៅ និង២០៧ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក ថៃ មានការឆ្លងសរុប ២៧០,៩២១ ករណី។
ចំណែកការស្លាប់សរុបរបស់ថៃ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក បានកើនដល់ ២,១៤១នាក់។
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ សិក្សាយកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ ទៅព្យាបាលអ្នកជំងឺ កូវីដ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច