ព័ត៌មានអន្ដរជាតិ
រូបសំណាកម្ចាស់ក្សត្រិយ៍ Victoria ដួលរលំចំពេលកំហឹងរកឃើញផ្នូរកុមារជនជាតិដើមច្រើន
រូបសំណាករបស់ព្រះមហាក្សត្រិយ៍ Queen Victoria ត្រូវបានផ្តួលរំលំនៅក្នុងប្រទេសកាណាដាដែលបានកើតឡើងចំពេលដែលមានការខឹងសម្បាពីមហាជនជុំវិញការកឃើញផ្នូរជនជាតិដើមភាគតិចដែលគ្មានស្លាកសំគាល់។
មនុស្សមួយក្រុមបានជួបជុំគ្នានៅ Manitoba និងបានផ្តួលរំលំរូបសំណាករបស់ម្ចាស់ក្សត្រិយ៍ចំទិវាកាណាដា ដែលជាការប្រារព្ធប្រចាំឆ្នាំនៅថ្ងៃទី១ ខែកក្កដាដើម្បីរំលឹកដល់ការរួបរួមសាមគ្គីជាតិ។

សមាជិកក្រុមទាំងនោះដែលបានពាក់អាវយឹតពណ៌ទឹកក្រូចដើម្បីជាការគោរពដល់កុមារជនជាតិភាគតិចដែលត្រូវបានបញ្ជូនទៅរៀននៅសាលាដែលជាកន្លែងស្នាក់នៅផងបាននៅជុំវិញរូបសំណាក ហើយបានផ្តួលរំលំ និងបានសន្សល់ពាក្យពេចន៍នៅផ្នែកខាងក្រោមថា «យើងធ្លាប់ជាកុមារ។ សូមនាំពួកគេទៅផ្ទះ»។
រូបសំណាកតូចរបស់មហាក្សត្រិយ៍ Queen Elizabeth II ក៏ត្រូវបានផ្តួលរំលំនៅផ្នែកខាងកើត។ រូបសំណាកទាំងពីរជារាជវង្សនៃប្រវត្តិសាស្ត្រអាណានិគមរបស់ប្រទេស។
យ៉ាងហោចណាស់ កុមារជនជាតិដើមភាគតិច១៥០០០០នាក់ត្រូវឃ្លាតពីគ្រួសារដើម្បីទៅរៀននៅសាលាទាំងនោះកាលពីជាងមួយសតវត្សរ៍មុនដែលជាផ្នែកមួយនៃគម្រោងរបស់រដ្ឋាភិបាលដើម្បីបញ្ចូលកុមារជនជាតិដើមភាគតិក្នុងសង្គមកាណាដា។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមជនជាតិដើម Lower Kootenay Band បានប្រកាសពីការរកឃើញសំណល់សាកសព១៨២នៅក្នុងផ្នូរគ្មានស្លាកសំគាល់នៅទីតាំងសាលារៀន និងជាកន្លែងស្នាក់ចាស់មួយដែលបើកដោយដោយក្រុមវិហារកាតូលិក ដែលជាការរកឃើញថ្មីបំផុតក្នុងចំណោមការរកឃើញជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះដែលធ្វើឲ្យរន្ធត់តក់ស្លុតដល់សាធារណជន។
ការរកឃើញថ្មីៗនេះបានបណ្តាលឲ្យមានការអំពាវនាវដល់ក្រុមជនជាតិដើមភាគតិចកុំប្រារព្ធទិវាកាណាដា។

ក្រុម Idle No More បាននិយាយថា ៖«យើងនឹងមិនប្រារព្ធទឹកដីជនជាតិដើម និងជីវិតជនជាតិភាគតិចដែលត្រូវបានគេលួចទេ។ ផ្ទុយទៅវិញ យើងនឹងជួបជុំគ្នាដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់អ្នកបាត់បង់ជីវិតដល់រដ្ឋកាណាដា»។ ក្រុមនេះក៏បានអំពាវនាវឲ្យសាធារណជនប្រមូលផ្តុំដើម្បីគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច»៕
អានអត្ថបទពាក់ព័ន្ធ៖ កាណាដារកឃើញផ្នូរអត់ស្លាកសំគាល់ជនជាតិដើមជិត២០០ទៀត
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង