Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីសុខាភិបាល ថៃ ប្រាប់មូលហេតុ លោក ប្រាយុទ្ធ អង្គុយជុំគ្នាមិនពាក់ម៉ាស ថ្ងៃបើកសម្ពោធនៅ ភូកេត

បានផុស

នៅ

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធនឹងរូបភាពស៊ែរនៅលើបណ្ដាញសង្គម ដែលបង្ហាញថា លោករួមជាមួយនឹងក្រុមមន្ត្រីក្រោមឱវាទផ្សេងទៀត កំពុងអង្គុយជុំគ្នានៅលើកៅអីជុំវិញតុមុខឆ្នេរកោះភូកេត ដោយមិនពាក់ម៉ាស ក្រោយពីជិះទូកមើលឆ្នេររួចមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Anutin Chanweerakul ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ កាលពីថ្ងៃសុក្របានចេញមុខប្រាប់មូលហេតុចំពោះការរិះគន់ លើការរំលោភវិធានការការពារជំងឺកូវីដ ១៩ នេះ ។

លោក Anutin បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “លោក ប្រាយុទ្ធ ចាន់អូចា គ្រាន់តែអង្គុយសម្រាកមួយភ្លេត ដើម្បីបំពេញបេសកកម្មបន្តប៉ុណ្ណោះ ។ លោកនាយករដ្ឋមន្ត្រីកំពុងប្រើពេល ៣០ នាទី ដើម្បីអង្គុយរង់ចាំទទួលភ្ញៀវទេសចរ នៅអាកាសយានដ្ឋានកោះភូកេត” ។

លោក Anutin Chanweerakul ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ

លោក Anutin បានបញ្ជាក់ថា “យើងបានធ្វើដំណើរទៅ ភូកេត នៅពេលព្រឹក ដូច្នេះខ្ញុំចង់ឲ្យលោកនាយករដ្ឋមន្ត្រីសម្រាក និងទទួលទានកាហ្វេ ក៏ដូចជាអារហារសម្រន់នៅទីនោះ ហើយពាក់ព័ន្ធនឹងការអង្គុយជុំគ្នានោះ លោក ប្រាយុទ្ធ ក៏បានរក្សាគម្លាតផងដែរ” ។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា “អ្នករាល់គ្នាដែលអង្គុយនៅទីនោះ គឺសុទ្ធតែបានចាក់វ៉ាក់សាំងពេញ ២ ដូស ។ ក្រោយពេលញ៉ាំអាហារសម្រន់រួចហើយ យើងបានបន្តធ្វើការទៀត ហើយយើងមិនអង្គុយក្នុងភោជនីយដ្ឋាន ឬមានចេតនាប្រឆាំងបទបញ្ជាការពារកូវីដឡើយ” ។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានទៅសម្ពោធរមណីយដ្ឋានកោះ ភូកេត ក្រោយមានការអញ្ជើញពីក្រសួងធនធានទឹក និងបរិស្ថាន ដើម្បីបើកដំណើរការឲ្យប្រជាជនខេត្តភូកេត ធ្វើលំហាត់ប្រាណ និងបន្ធូរអារម្មណ៍នៅក្នុងគោលនយោបាយ “ប្រអប់​ខ្សាច់​ភូកេត ឬ Phuket Sandbox” ។

គួរបញ្ជាក់ថា រមណីយដ្ឋានកោះដ៏ពេញនិយម ភូកេត នៅភាគខាងត្បូងប្រទេសថៃ បានបើកដំណើរការឡើងវិញសម្រាប់ទេសចរណ៍អន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ដោយមិនចាំបាច់ឲ្យភ្ញៀវបរទេសធ្វើចត្តាឡីស័កឡើយ ឲ្យតែចាក់វ៉ាក់សាំងពេញ ២ ដូស ខណៈជំងឺកូវីដ ១៩ បានបញ្ឈប់ការមកដល់របស់ភ្ញៀវជាងមួយឆ្នាំកន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sanook

ចុចអាន ៖ ផ្ទុះការរិះគន់ខ្លាំង លោក ប្រាយុទ្ធ ប្រមូលផ្ដុំគ្នាទាំងមិនពាក់ម៉ាស ចូលរួមពិធីសម្ពោធកោះ ភូកេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

ផ្លូវ​ទៅ​ស្រះ​ដំរី​​លើខ្នង​ភ្នំ​គូលែន ចាប់ផ្តើម​​ឈូស​ឆាយ​​សម្រួល​ សហគមន៍​រំពឹង​នឹង​ទាក់ទាញ​ទេសចរ​​ថែម​ទៀត

ព័ត៌មានជាតិ៥៨ នាទីutes មុន

ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថលលើកទី៣ លើកកម្ពស់ដល់ការអប់រំស្ទែម

ព័ត៌មានជាតិ៥៨ នាទីutes មុន

អ្នកនាំពាក្យ ចាត់ទុកការបង្ក្រាបករណីគ្រឿងញៀនក្បែរសាលាជម្ពូវ័ន ជាសកម្មភាពគំរូ និងលើកទឹកចិត្ត

ព័ត៌មានជាតិ១ ម៉ោង មុន

កុមារកម្ពុជាកំពុងប្រឈមការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ចចាមអារ៉ាមនៃភាពមិនចុះសម្រុងរវាង Bruce Lee និងមេគុននិយមចិន Ip Man

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម