ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! កូវីដ បំប្លែងខ្លួន កំពុងផ្ទុះរាលដាលខ្លាំងនៅទូទាំងពិភពលោក ជាពិសេស វីរុសឥណ្ឌា
បច្ចុប្បន្នជំងឺកូវីដ ១៩ កំពុងកើនឡើងករណីឆ្លងពាសពេញតំបន់ជាច្រើននៅទូទាំងពិភពលោក ចំពេលមានការរីករាលដាលនៃវីរុសបំប្លែងខ្លួនចំនួន ១១ ផ្សេងទៀតផងដែរ ដែលត្រូវបានចាត់ទុកដោយ WHO ថាជា វីរុសគួរឲ្យព្រួយបារម្ភ ឬ វីរុសគួរយកចិត្តទុកដាក់ ។
ក្នុងនោះវីរុសបំប្លែងខ្លួន “Delta” ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា ត្រូវបានគេចាត់ទុកថា កំពុងរីករាលដាលខ្លាំងជាងគេ ។ វាត្រូវបានគេជឿជាក់ថា ជាកត្តាមួយនៅពីក្រោយការកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេស ដោយនៅពេលនោះ ឥណ្ឌា បានរាយការណ៍ថាមានករណីឆ្លងជាង ៤០ ម៉ឺនករណីក្នុងមួយថ្ងៃ ។
ប៉ុន្តែក្រោយមកករណីឆ្លងថ្មីនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ បន្ទាប់ពីមានការបិទខ្ទប់ប្រទេសយ៉ាងតឹងរ៉ឹង ។ សកម្មភាពសេដ្ឋកិច្ចកំពុងបន្តស្របគ្នា ជាមួយនឹងការបន្ធូរបន្ថយការរឹតត្បិត ខណៈប្រាសាទ The Taj Mahal បានបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរ នៅថ្ងៃទី ១៦ ខែមិថុនា ហើយជាលើកដំបូងក្នុងរយៈពេល ២ ខែ ។
ប៉ុន្តែមន្ត្រីសុខាភិបាលរបស់ប្រទេសនេះ នៅតែស្ថិតក្នុងការប្រុងប្រយត្ន័ បន្ទាប់ពីវីរុសបំប្លែងខ្លួន “Delta” បានវិវត្តខ្លួនថ្មីទៅជាវីរុសមួយផ្សេងទៀតដែលគេហៅថា “Delta plus” ។
ទន្ទឹមនោះ ប្រធានមូលនិធិសុខភាពសាធារណៈនៃប្រទេសឥណ្ឌា គឺលោកសាស្ត្រាចារ្យ Srinath Reddy ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការវិវត្តរោគឆ្លងនៅក្នុងប្រទេស និងនៅទូទាំងពិភពលោកផងដែរ ។ លោកបានអំពាវនាវឲ្យមានវិធានការសុខភាពសាធារណៈ ដូចជា ការពាក់ម៉ាស គម្លាតសង្គម និងជំរុញឲ្យចាក់វ៉ាក់សាំង ជាដើម ។
បច្ចុប្បន្នករណីឆ្លងថ្មីទាំងវីរុសកូវីដ ១៩ និងវីរុសបំប្លែងខ្លួនថ្មី កំពុងតែកើនឡើងនៅក្នុងប្រទេសអាស៊ីមួយចំនួនដូចជា ឥណ្ឌូណេស៊ី និងបង់ក្លាដែស ខណៈនៅប្រទេសអង់គ្លេស រុស្ស៊ី និងអាហ្វ្រិកខាងត្បូង ក៏កំពុងឃើញការផ្ទុះករណីឆ្លងឡើងវិញផងដែរ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលឆ្លងរហ័ស កំពុងរីករាលដាលនៅក្នុងតំបន់ និងប្រទេសចំនួន ៩៨ ក្រោយរកឃើញវីរុសមួយនេះត្រឹមពេលតែជាង ៣ ខែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»