ព័ត៌មានអន្ដរជាតិ
ផ្ទុះការរិះគន់ឃើញទាហានស្រីអ៊ុយក្រែនពាក់ស្បែកជើងកែងហាត់ដើរក្បួន
មហាជនបានរិះគន់ចាស់ដៃលើក្រសួងការពារជាតិអ៊ុយក្រែនដែលបានឲ្យទាហានស្រីពាក់ស្បែកជើងកែងខ្ពស់ក្នុងការហ្វឹកហាត់ដើរហែក្បួន។
អ៊ុយក្រែនកំពុងត្រៀមខ្លួនដើរព្យុះហយាត្រាយោធាមួយនៅខែក្រោយដើម្បីអបអរសាទរឯករាជ្យ៣០ឆ្នាំ បន្ទាប់ពីបែកចេញពីសហភាពសូវៀត ហើយក្រសួងការពារជាតិនៅថ្ងៃសុក្រម្សិលមិញនេះបានផ្សាយរូបថតពីទាហានស្រីកំពុងហ្វឹកហាត់ដើរហែក្បួនដោយពាក់ស្បែកជើងកែងខ្ពស់។
យោងតាមប្រភពព័ត៌មានរបស់ក្រសួងការពារជាតិបានសរសេរដោយស្រង់សំដីរបស់ទាហានស្រី Ivanna Medvid បាននិយាយថា ៖«ថ្ងៃនេះហ្វឹកហាត់លើកដំបូង។ ការហ្វឹកហាត់នេះពាក់ស្បែងជើងកែងខ្ពស់»។
Medvid បានបន្ថែមលើមតិយោបល់ថា ៖«វាបាកបន្តិចគឺពិបាកជាងស្បែកជើងទាហាន ប៉ុន្តែយើងកំពុងព្យាយាម»។
សមាជិកសភាអ៊ុយក្រែនជាច្រើនជិតស្និទ្ធនឹងអតីតប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានបង្ហាញស្បែកជើងដល់សភា និងជំរុញឲ្យរដ្ឋមន្ត្រីការពារជាតិពាក់ស្បែកជើងកែងដើម្បីដើរហែក្បួន។
អ្នកស្រី Inna Sovsun សមាជិកគណបក្ស Golos បាននិយាយដោយចង្អុលបង្ហាញពីហានិភ័យថា ៖«វាពិបាកស្រមៃណាស់ពីគំនិតឆ្គួតលីលា និងជាគំនិតគ្រោះថ្នាក់បែបនេះ»។
អ្នកស្រីក៏និយាយដែរថា ទាហានស្រីអ៊ុយក្រែន ដូចជាបុរសដែរគឺកំពុងប្រឈមហានិភ័យនៃជីវិតរបស់ពួកគេ និងមិនសមទទួលបានការមើលងាយទេ។
អ៊ុយក្រែនបានកំពុងប្រយុទ្ធនឹងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតប្រទេសជាតំបន់ឧស្សាហកម្មដែលជម្លោះនេះបានសម្លាប់មនុស្សជាង១៣០០០នាក់ហើយចាប់តាំងពីឆ្នាំ២០១៤។
លោក Olena Kondratyuk អនុប្រធានសភាបាននិយាយថា អាជ្ញាធរគួរសុំទោសជាសាធារណៈចំពោះការធ្វើឲ្យអាម៉ាស់ដល់ស្ត្រី និងធ្វើការស៊ើបអង្កេត។ ស្ត្រីជាង១៣៥០០នាក់បានប្រយុទ្ធក្នុងជម្លោះបច្ចុប្បន្ននេះ។
ស្ត្រីជាង៣១០០០នាក់ឥឡូវនេះបានចូលបម្រើកងទ័ពអ៊ុយក្រែនក្នុងនោះជាង៤០០០នាក់ជាមន្ត្រី។
ជម្រើសនៃពាក់ស្បែកជើងកែងនេះទទួលរងការរិះគន់យ៉ាងខ្លាំងតាមបណ្តាញសង្គម និងនៅក្នុងរដ្ឋសភា ហើយបានជំរុញឲ្យមានការចោទប្រកាន់ថា ទាហានស្រីត្រូវបានគេរំលោភបំពានផ្លូវភេទ។
អ្នកបញ្ចេញមតិឈ្មោះ Vitaly Portnikov បាននិយាយថា ៖«ការដើរហែក្បួនពាក់ស្បែកជើងកែងខ្ពស់គឺជារឿងដ៏អាម៉ាស់»។
ម្នាក់ទៀតឈ្មោះ Maria Shapranova បានចោទថា ក្រសួងការពារជាតិងុបងល់នឹងផ្លូវភេទ និងវង្វែងស្មារតី។ នាងបាននិយាយថា ៖«ការប្រើស្បែកជើងកែងខ្ពស់នេះគឺជាការចំអកដល់ស្ត្រី ដែលវាត្រូវបានគេប្រើក្នុងពិភពសម្រស់ប៉ុណ្ណោះ»។៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់