ព័ត៌មានអន្ដរជាតិ
ពស់ក្បាលពីរដ៏កម្រត្រូវបានប្រទះឃើញនៅរដ្ឋ Florida
ក្រុមមន្ត្រីអភិរក្សសត្វព្រៃនៅរដ្ឋ Florida កំពុងថែរក្សាសត្វពស់ក្បាលពីរដ៏កម្រមួយក្បាលបន្ទាប់ពីក្រុមគ្រួសារមួយបានប្រទះឃើញសត្វល្មូនដ៏ចម្លែកនេះនៅឯកំពង់ផែ Palm Harbor។
យោងតាមវិទ្យាស្ថានស្រាវជ្រាវមច្ឆានិងសត្វព្រៃរបស់រដ្ឋបានឲ្យដឹងថា សត្វពស់ពពួក Southern Black Racer នេះគឺមានក្បាលពីរដែលទំនងជាលទ្ធផលនៃការបង្កើតកូនភ្លោះមិនទទួលបានជោគជ័យអំឡុងពេលអភិវឌ្ឍអំប្រ៊ីយ៉ុង។

វិទ្យាស្ថានស្រាវជ្រាវនេះបានបង្ហោះ Facebook ថា “ពស់ក្បាលពីរនេះទំនងជាមិនអាចរស់រានមានជីវិតនៅក្នុងព្រៃបានទេព្រោះខួរក្បាលទាំងពីររបស់វាបានធ្វើការសម្រេចចិត្តខុសៗគ្នាដែលរារាំងសមត្ថភាពរបស់វាក្នុងការស៊ីចំណីចិញ្ចឹមជីវិតឬគេចផុតពីសត្វធំៗដទៃទៀត”។
ក្បាលពស់ទាំងពីរមានសមត្ថភាពបញ្ចេញអណ្តាតហើយក្បាលនីមួយៗមានប្រតិកម្មទៅនឹងចលនាប៉ុន្តែមិនមែនត្រូវគ្នារហូតទេដោយពេលខ្លះ វាឆ្លើយតបទៅនឹងរំញោចខុសគ្នា។
គួរបញ្ជាក់ថា សត្វពស់ពពួក Black Racer គឺជាពស់មិនមានពិសដែលសម្បូរនៅក្នុងរដ្ឋ Florida៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ NBC News

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ