ព័ត៌មានអន្ដរជាតិ
វៀតណាម ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត! ប្រកាសយប់មិញ រកឃើញអ្នកឆ្លងកូវីដច្រើន មិនធ្លាប់មាន
កាលពីយប់មិញ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៣៤៦ករណីទៀត ដោយធ្វើឲ្យចំនួនសរុបនៅថ្ងៃសៅរ៍ កើនដល់ ៩១៤ ករណី ដែលនេះជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត របស់វៀតណាម ចាប់តាំងពីជំងឺ ផ្ទុះឡើងក្នុងប្រទេសនេះ។

ក្នុងចំណោមករណីពេលយប់ មាន២៥០ករណី ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ។
ករណីដែលនៅសេសសល់ ត្រូវបានរាយការណ៍នៅខេត្ត Dong Nai (៣២ករណី), Quang Ngai (១៦ករណី), Phu Yen (១៤ករណី), Tien Giang (១២ករណី), Nghe An (៧ករណី), Binh Duong (៦ករណី), Binh Dinh (៥ករណី) និង Ba Ria-Vung Tau (៤ករណី)។

គួរបញ្ជាក់ថា ប្រទេស វៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ សរុប ១៩,៣១០ករណី និងស្លាប់៨៤នាក់
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ វៀតណាម ក៏ព្យាបាលអ្នកជំងឺជាសះស្បើយចំនួន២៤៨នាក់ផងដែរ ដោយធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់ ៧,៦៤៣នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ផ្គើនបម្រាមកូវីដ! ហាងខារ៉ាអូខេនៅវៀតណាម លួចបើក ហើយមានសេវារាំស្រាតឲ្យភ្ញៀវមើលទៀត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ