ព័ត៌មានអន្ដរជាតិ
លើកដំបូង! វៀតណាម រកឃើញមេរោគផ្តាសាយបក្សី ដែលអាចចម្លងដល់មនុស្សនិងវិវត្តទៅជាវីរុសបំប្លែងខ្លួន
ខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម បានរកឃើញវីរុសផ្តាសាយបក្សី H5N8 ជាលើកដំបូងនៅក្នុងកសិដ្ឋានមួយកន្លែង។

កាលពីថ្ងៃសុក្រ មន្ទីរបសុសត្វខេត្តបានរាយការណ៍ថា សំណាកដែលយកពីសត្វមាន់ងាប់ចំនួន ៣ ក្បាលនៅកសិដ្ឋានមួយក្នុងទីក្រុង Ha Long ត្រូវបានគេពិនិត្យឃើញវិជ្ជមាន វីរុសនេះ។
វីរុសនេះ មិនធ្លាប់ត្រូវបានគេរកឃើញនៅក្នុងប្រទេសវៀតណាម ទាល់តែសោះ នាពេលកន្លងមក។

កាលពីថ្ងៃទី ៣០ ខែមិថុនា ចំនួនមាន់ងាប់នៅកសិដ្ឋាន បានឈានដល់ ២០០ ក្បាល បើធៀបទៅនឹងចំនួនងាប់តិចតួចនៅមួយថ្ងៃមុននោះ ដែលជាហេតុជំរុញឲ្យមន្ទីរយកសំណាក ទៅធ្វើតេស្តជាបន្ទាន់។
លោក Tran Xuan Dong ប្រធានមន្ទីរបាននិយាយថា វីរុស H5N8 មិនត្រឹមតែសម្លាប់សត្វបក្សីប៉ុណ្ណោះទេ ប៉ុន្តែវាក៏រាលដាលដល់មនុស្សផងដែរ ហើយមិនបញ្ចេញរោគសញ្ញានោះទេ។

លោក Dong ព្រមានថា ប្រសិនបើមនុស្សមានជំងឺរ៉ាំរ៉ៃហើយឆ្លងវីរុសនេះ ពួកគេនឹងធ្លាក់ខ្លួនឈឺ រីឯមនុស្សដែលមិនមានជំងឺរ៉ាំរ៉ៃនិងមានភាពធន់ខ្លាំង ភ្នាក់ងារបង្កជំងឺនឹងមិនវិវត្តទេ ប៉ុន្តែនឹងនៅបន្តលូតលាស់និងបំប្លែងខ្លួន ដែលបង្កហានិភ័យនៃការបង្កើតពូជមេរោគថ្មីៗនៅក្នុងខ្លួនមនុស្ស។
វីរុស H5N8 ធ្លាប់លេចវត្តមាននៅក្នុងបណ្តាប្រទេសមួយចំនួនលើពិភពលោក រួមទាំង រុស្ស៊ីផងដែរ ដែលនៅទីនោះ កសិដ្ឋានចិញ្ចឹមមាន់ជាច្រើនបានឆ្លងរោគក្នុងឆ្នាំ ២០២០ ហើយមនុស្ស ៧ នាក់បានធ្វើតេស្តវិជ្ជមានវីរុសនេះ ដោយសារឆ្លងពីសត្វមាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វៀតណាម ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត! ប្រកាសយប់មិញ រកឃើញអ្នកឆ្លងកូវីដច្រើន មិនធ្លាប់មាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ