ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនដ៏កាចសាហាវ Delta វាយប្រហារក្រុងបាងកក៧០%
វីរុសបំប្លែងខ្លួនដែលរកឃើញដំបូងនៅប្រទេសឥណ្ឌា Delta បានវាយប្រហារទីក្រុងបាងកក ប្រទេសថៃខ្លាំងដល់៧០%។ នេះបើតាមការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលឧត្តមភាពវីរុសសាស្ត្រនៅសាកលវិទ្យាល័យចូឡាឡាំងកន។
ការរកឃើញត្រូវបានធ្វើឡើងដោយលោកវេជ្ជបណ្ឌិត Yong Poovorawan នាយកមជ្ឈមណ្ឌលដែលបានបង្ហាញនៅលើផេក Facebook។ លោកនិយាយថា ការផ្ទុះកូវីដ-១៩លើកដំបូងបានកើតឡើងកាលពីដើមឆ្នាំមុនដោយវីរុសកូវីដអ៊ូហានដែលបានរាលដាលយ៉ាងឆាប់រហ័សទូទាំងពិភពលោក។

វីរុសបានផ្ទះសាថ្មីជាលើកទី២កាលពីចុងឆ្នាំមុនដែលត្រូវបានរកឃើញដំបូងក្នុងផ្សារគ្រឿងសមុទ្រមួយនៅ Samut Sakhon។ វីរុសនោះត្រូវបានគេគិតបានមកពីប្រទេសមីយ៉ាន់ម៉ា។
លោកវេជ្ជបណ្ឌិត Yong មានប្រសាសន៍ថា សម្រាប់ករណីផ្ទុះលើកទី៣បច្ចុប្បន្នគឺវីរុសបំប្លែងខ្លួន Alpha ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេសដែលអាចឆ្លងលឿនជាងវីរុសអ៊ូហាន១.៧ដង។
ការឆ្លងជាចង្កោមលើកដំបូងកំឡុងពេលការផ្ទុះឆ្លងលើកទី៣បានកើតមាននៅខណ្ឌកម្សាន្ត Thong Lor។ វីរុស Alpha ត្រូវបានជឿជាឆ្លងមកពីប្រទេសកម្ពុជា។
ការផ្ទុះឆ្លងបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរខ្លាំងដោយវីរុសបំប្លែងឥណ្ឌា Delta ដែលមានការប្រែប្រួលភេទជាប្រចាំ។ វីរុសនេះឆ្លងខ្លាំងជាងវីរុស Alpha ដល់ទី១.៤ដង។
មជ្ឈមណ្ឌលបានធ្វើការស្រាវជ្រាវករណីឆ្លងកូវីដ-១៩ជាង៧០០នាក់នៅទីក្រុងបាងកកដែលបានបញ្ជាក់ពីការចម្លងយ៉ាងឆាប់រហ័ស។ ការសិក្សារកឃើញថា ៧០%នៃអ្នកឆ្លងគឺរកឃើញវីរុសបំប្លែងខ្លួន Delta ហើយពួកគាត់តែងតែអត់ដឹងថា ខ្លួនបានឆ្លងវីរុសនេះនៅកន្លែងណា។ ការសិក្សាបានព្យាករថា Delta នឹងកាន់តែហក់ខ្ពស់ឡើង ជាពិសេសនៅទីក្រុង។
លោក Supakit Sirilak អគ្គនាយកនាយកដ្ឋានវិទ្យាសាស្ត្រឱសថ (DoMS) បាននិយាយថា ការឆ្លងវីរុស Delta បានកើនឡើងហើយ។

យោងតាមទិន្នន័យថ្មីរបស់នាយកដ្ឋានដែលបានចេញផ្សាយនៅថ្ងៃទី២៨ មិថុនា វីរុសបំប្លែងខ្លួន Alpha នៅតែមានឥទ្ធិពលខ្លាំងដែលមានដល់ទៅ៨០% បន្ទាប់មកវីរុស Delta មាន១៦.៥% និងវីរុសអាហ្វ្រិកខាងត្បូង Beta មាន៣.២%។
ចាប់តាំងពីកូវីដផ្ទុះលើកដំបូងកាលពីដើមឆ្នាំមុនមក ថៃមានករណីឆ្លងសរុប ២៧៧១៥១នាក់និងស្លាប់ ២១៨២នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច