ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យឯកជនថៃចាក់វ៉ាក់សាំងមួយដូសតម្លៃជាង៥០ដុល្លារ
រដ្ឋបាលភិបាលថៃបានអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនទូទាំងប្រទេសអាចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់អតិថិជនដោយគិតថ្លៃ ប៉ុន្តែរាល់វ៉ាក់សាំងទាំងអស់ត្រូវបញ្ជាក់ទិញតាមរយៈអង្គការឱសថរដ្ឋាភិបាល។
អង្គការឱសថរដ្ឋាភិបាលថៃ (GPO) បានកំណត់តម្លៃលក់វ៉ាក់សាំង Moderna ឲ្យមន្ទីរពេទ្យឯកជនតម្លៃ ១១០០បាត (ប្រហែល ៣៤.២៤ដុល្លារអាមេរិក) ក្នុងមួយដូស។ បន្ទាប់មក មន្ទីរពេទ្យឯកជនបានកំណត់យកតម្លៃ ១៦៥០បាត (៥១.៣៦ដុល្លារអាមេរិក) ក្នុងមួយដូសសម្រាប់ការចាក់វ៉ាក់សាំងឲ្យអតិថិជន។

ទោះបីជាយ៉ាងណា ការបញ្ជាក់ទិញមានភាពស្មុគស្មាញ។ អង្គការឱសថរដ្ឋាភិបាលថៃបាននិយាយថា ការទូទាត់ប្រាក់ត្រូវបានបញ្ជូនមុនទើបកិច្ចសន្យាផ្គត់ផ្គង់ត្រូវបានធ្វើឡើងសម្រាប់វ៉ាក់សាំងបង្ការកូវីដ-១៩ Moderna ដល់មន្ទីរពេទ្យឯកជន។
លោក Withoon Danwiboon នាយកអង្គការឱសថរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា តម្លៃថ្លៃរបស់វ៉ាក់សាំង Moderna ដែលផលិតនៅអាមេរិកគឺជាមូលហេតុមួយដែលធ្វើឲ្យការទិញមិនអាចបានលឿនតាមចិត្តចង់ទេ។
លោកមានប្រសាសន៍ថា ៖«វ៉ាក់សាំងនេះមិនមែនជាវ៉ាក់សាំងក្នុងចំណោម៥ប្រភេទដែលរដ្ឋាភិបាលថៃទិញនោះទេ ហេតុដូច្នេះហើយទើបបានជាដំណើរការបញ្ជាទិញគឺប្រើពេលយូរ»។
វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន៥ប្រភេទដែលស្ថិតក្រោមគម្រោងចាក់ដោយឥតគិតថ្លៃដល់ប្រជាជនរបស់រដ្ឋាភិបាលថៃមាន Sinovac, AstraZeneca, Pfizer, Johnson & Johnson និង Sputnik V។ វ៉ាក់សាំងផ្សេងទៀតគឺគ្រាន់តែជាជម្រើសផ្សេងដូចជា Moderna ត្រូវបានផ្តល់ទៅមន្ទីរពេទ្យឯកជនដែលនឹងត្រូវគិតតម្លៃបន្ថែមរាប់បញ្ចូលទាំងតម្លៃធានារ៉ាប់រង និងសេវា។
លោកវេជ្ជបណ្ឌិត Withoon បានលើកឡើងថា ៖«យើងត្រូវធ្វើការជាមួយមន្ទីរពេទ្យជាង៣០០ទូទាំងប្រទេសដើម្បីដោះស្រាយចំនួនវ៉ាក់សាំងដែលពួកគេចង់ទិញ គិតត្រឹមថ្ងៃនេះមានការបញ្ជាទិញ៩លានដូសហើយ»។

លោកបានបញ្ជាក់ថា នៅពេលការបញ្ជាទិញត្រូវបានធ្វើឡើងរួចរាល់ ប្រហែលជាដើមខែសីហាទើបវ៉ាក់សាំង៤លានដូសនឹងត្រូវដឹកមកដល់ក្នុងឆ្នាំនេះ ហើយចំនួនផ្សេងទៀតនឹងមកដល់ឆ្នាំក្រោយ។
GPO បានរងសម្ពាធពីការខឹងសម្បារចំពោះការការយឹតយាវក្នុងដំណើរការទិញ បន្ទាប់ពីលោកវេជ្ជបណ្ឌិត Boon Vanasin នៅ Thonburi Healthcare Group កាលពីសប្តាហ៍កន្លងទៅបានស្រងសំដីមិត្តភក្តិម្នាក់នៅក្រុមហ៊ុនវ៉ាក់សាំង Moderna ដោយនិយាយថា កិច្ចព្រមព្រៀងផ្គត់ផ្គង់សម្រាប់ប្រទេសថៃមិនទាន់ចុះហត្ថលេខាឡើយ ហើយការរង់ចាំមិនអាចកើតទេ បើកុងត្រាមិនទាន់ចុះហត្ថលេខា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង