Connect with us

ព័ត៌មានអន្ដរជាតិ

ផ្នែកនៃអគារដែលបាក់នៅ Florida ត្រូវបានដាក់គ្រឿងផ្ទុះ កម្ទេចចោល (មានវីដេអូ)

បានផុស

នៅ

ផ្នែកនៃអគារដែលបាក់រលំនៅជិតទីក្រុងម៉ៃអាមី ត្រូវបានកម្ទេចដោយសារការភ័យខ្លាចអំពីសុវត្ថិភាព ស្របពេលព្យុះត្រូពិក Elsa​ ខិតជិតទៅដល់រដ្ឋ Florida។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឿងផ្ទុះ ត្រូវបានប្រើដើម្បីកម្ទេចផ្នែកដែលនៅសល់នៃអគារ Champlain Towers South កាលពីយប់ថ្ងៃអាទិត្យ។

ផ្នែកមួយនៃអគារកម្ពស់១២ជាន់ បានបាក់រលំកាលពីថ្ងៃទី២៤ខែមិថុនា។ មកទល់ពេលនេះ មនុស្សចំនួន២៤នាក់ ត្រូវបានគេដឹងថាស្លាប់និង ១២១នាក់កំពុងបាត់ខ្លួន។

រចនាសម្ព័ន្ធមិនស្ថិតស្ថេរដែលនៅសេសសល់ ហើយគ្មានសាកសពជាប់ក្នុងនោះ ត្រូវបានកម្ទេច ដូច្នេះកិច្ចខិតខំប្រឹងប្រែងស្វែងរកអាចបន្តបានដោយសុវត្ថិភាព។

កិច្ចប្រឹងប្រែងដើម្បីរុករកជនរងគ្រោះក្រោមបំណែកថ្ម បន្ទាប់ពីការដួលរលំ ត្រូវបានផ្អាកមុនការកម្ទេចនេះ។ ប្រតិបត្តិការត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញភ្លាមៗ។

មិនមានអ្នកនៅរស់រានមានជីវិត ត្រូវបានគេទាញចេញពីគំនរបាក់បែកនៅទីតាំងកើតហេតុ ក្នុងទីក្រុង Surfside ទេ ចាប់តាំងពីការដួលរលំនៃរចនាសម្ព័ន្ធនេះ។

កាលពីថ្ងៃអាទិត្យ លោក Charles Burkett អភិបាលក្រុង បាននិយាយថា មានគ្រោះថ្នាក់ដែលថា ខ្យល់បក់ខ្លាំងអាចបណ្តាលឲ្យមានកម្ទេចកម្ទីបន្ថែម និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ក្រុមអ្នកស្វែងរក៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បាក់អគារនៅ Florida ស្លាប់កើនដល់១២នាក់ ខណៈ ១៤៩នាក់ រកមិនទាន់ឃើញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម