ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ថា អាមេរិក មិនទាន់ “យកឈ្នះ” ជំងឺកូវីដ ១៩ នៅឡើយទេ
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានព្រមានកាលពីថ្ងៃអាទិត្យ នៅឯពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិថា ជំងឺកូវីដ ១៩ មិនទាន់ត្រូវបាន “យកឈ្នះ” នៅឡើយទេ បើទោះបីជាជនជាតិអាមេរិក ទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតនេះក៏ដោយ ។
លោកបានប្រាប់ហ្វូងមនុស្ស ដែលមានការអបអរសាទរនៅសេតវិមានថា “យើងទទួលបានការគាំទ្រដើម្បីប្រឆាំងពីវីរុសនេះ ។ ប៉ុន្តែជំងឺកូវីដ ១៩ មិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ ។ យើងទាំងអស់គ្នាដឹងហើយថា វីរុសបំប្លែងខ្លួនដែលកំពុងមានឥទ្ធិពល បានលេចចេញមក ដូចជា វីរុសបំប្លែងខ្លួនឥណ្ឌា Delta ជាដើម” ។
លោក បៃដិន ដែលបានធ្វើការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ជាអាទិភាពដ៏សំខាន់នៃរដ្ឋបាលរបស់លោក បានប្រកាសថា ថ្ងៃទី ៤ ខែកក្កដា ជាកាលបរិច្ឆេទគោលដៅសម្រាប់ជនជាតិអាមេរិក ប្រមូលផ្តុំគ្នាជាក្រុមតូចៗសម្រាប់វិស្សមកាល និងជាសញ្ញាបង្ហាញពីការវិលត្រឡប់ទៅរកភាពធម្មតាវិញ នៅពាក់កណ្តាលនៃជំងឺរាតត្បាត ។
លោក បៃដិន ដំបូងឡើយបានកំណត់គោលដៅដើម្បីធានា មនុស្សពេញវ័យចំនួន ៧០ ភាគរយទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងហោចណាស់ ១ ដូសនៅត្រឹមថ្ងៃទី ៤ ខែកក្កដា ។ ប៉ុន្តែប្រទេសនេះមិនបានសម្រេចគោលដៅនេះនោះទេ ពោលគឺជនជាតិអាមេរិកចំនួន ១៧២ លាននាក់ ឬប្រហែល ៦៧ ភាគរយប៉ុណ្ណោះនៃមនុស្សពេញវ័យ បានទទួលការចាក់វ៉ាក់សាំងយ៉ាងតិច ១ ដូស ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ សហរដ្ឋអាមេរិក មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៣៤.៥ លានករណី និងមានអ្នកស្លាប់ជាង ៦២ ម៉ឺននាក់ ពោលច្រើនជាងប្រទេសដទៃទៀតទាំងអស់នៅលើពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ