ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះសន្ធោសន្ធៅរោងចក្រគីមីនៅ ថៃ ស្លាប់ និងរងរបួស ៣០ នាក់
ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅក្នុងរោងចក្រផលិតស្នោមួយកន្លែង នៅក្នុងស្រុក Bang Phli ខេត្ត Samut Prakan ប្រទេសថៃនៅព្រឹកថ្ងៃចន្ទនេះ ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងហោចណាស់ ២៩ នាក់រងរបួស ។

ការផ្ទុះនេះ បានកើតឡើងនៅរោងចក្រគីមី Ming Dih Chemical Co ដែលមានឃ្លាំងប្រហែល ៥ ទៅ ៦ កន្លែង និងផ្ទុកសារធាតុគីមី ៥០ តោន ។
ទន្ទឹមនោះ រថយន្តពន្លត់អគ្គីភ័យជាង ៣០ គ្រឿងមកពីអង្គភាពរដ្ឋបាលមូលដ្ឋាន Rachathewa និងរដ្ឋបាលមូលដ្ឋានផ្សេងទៀត ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗផងដែរ ។

បន្ថែមពីនេះ ឧទ្ធម្ភាគចក្រក៏ត្រូវបានបញ្ជូនទៅទម្លាក់ទឹកទៅលើអគ្គីភ័យនោះផងដែរ ខណៈដែលផ្សែងក្រាស់ៗនៅតែបន្តហុយពីរោងចក្រដែលកំពុងឆេះ ។ ផ្សែងក្រាស់ៗនោះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅទីក្រុងបាងកក ហើយក៏អាចមើលឃើញពីអាកាសយានដ្ឋានសុវណ្ណភូមិផងដែរ ប៉ុន្តែការហោះហើរមិនត្រូវបានប៉ះពាល់ឡើយ ។
ចំណែកសារព័ត៌មាន Bangkok Post បានរាយការណ៍ថា ការផ្ទុះនេះនាំឲ្យមានអគ្គិភ័យដ៏ធំមួយ ដែលបណ្តាលឲ្យខូចខាតទាំងអគាររោងចក្រ និងផ្ទះនៅក្បែរនោះ ដែលមានចម្ងាយមួយគីឡូម៉ែត្រ និងយ៉ាងហោចណាស់មនុស្ស ២៩ នាក់បានរងរបួស និងស្លាប់ម្នាក់ ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានក្នុងខេត្ត Samut Prakan ក៏បានបញ្ជាឲ្យជម្លៀសប្រជាជនចេញ ក្នុងចម្ងាយ ៥ គីឡូម៉ែត្រ ពីរោងចក្រដែលឆាបឆេះនោះ ខណៈមូលហេតុនៃការផ្ទុះនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Ming Dih Chemical Co ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានបង្កើតរោងចក្រនេះឡើងនៅឆ្នាំ ១៩៩៨ ។ រោងចក្រនេះ គឺជាមជ្ឈមណ្ឌលចែកចាយផលិតផលទៅទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វីរុសបំប្លែងខ្លួនដ៏កាចសាហាវ Delta វាយប្រហារក្រុងបាងកក ៧០ ភាគរយ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក