Connect with us

ព័ត៌មានអន្ដរជាតិ

ទោះចាក់វ៉ាក់សាំងហើយ តែករណីឆ្លងកូវីដនៅអង់គ្លេស កើនដល់ទៅ ១៦១ភាគរយ

បានផុស

នៅ

ប្រជាជនអង់គ្លេសចំនួន ២៤,២៤៨ នាក់បន្ថែមទៀត បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ស្របពេលវីរុសបំប្លែងខ្លួន Delta នៅតែបន្តរីករាលដាល ខណៈមនុស្ស១៥នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់។

តួលេខចុងក្រោយនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសអង់គ្លេស កើនឡើងដល់ ១២៨,២២២ នាក់ ចំណែក ចំនួនមនុស្សដែលបានធ្វើតេស្តវិជ្ជមានវីរុសនេះ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង បានកើនដល់ ៤,៩០៣,៤៣៤នាក់។

នៅថ្ងៃទី២០ខែមិថុនា តួលេខអ្នកឆ្លងកូវីដប្រចាំថ្ងៃ បានឈានដល់៩,២៨៤នាក់។ ប៉ុន្តែក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ ការឆ្លងបានកើនឡើងគួរឲ្យភ្ញាក់ផ្អើលដល់ទៅ ២៤,២៤៨ ករណី ពោលគឺស្មើនឹង ១៦១ភាគរយ។

UK Covid cases rise by 161% in a fortnight but deaths stay low thanks to  vaccines as Boris prepares to unlock Britain

ទោះបីជាករណីឆ្លងកើនឡើងក៏ដោយ ប៉ុន្តែអត្រាមរណភាពដោយសារជំងឺកូវីដ នៅតែមានកម្រិតទាប។

រឿងនេះបានកើតឡើង នៅពេលដែលជាងពាក់កណ្តាលនៃប្រជាជនអង់គ្លេស ត្រូវបានការពារយ៉ាងពេញលេញពីជំងឺកូវីដ-១៩ បន្ទាប់ពីទទួលវ៉ាក់សាំងទាំង២ដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ នាយករដ្ឋមន្ត្រីលុចសំបួ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយឆ្លងកូវីដ បន្ទាប់ពីកិច្ចប្រជុំ EU

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម