ព័ត៌មានអន្ដរជាតិ
ក្ដៅៗ លោក ប្រាយុទ្ធ ចាន់អូចា កំពុងធ្វើចត្តាឡីស័ក ក្រោយប៉ះផ្ទាល់ជាមួយអ្នកជំងឺកូវីដនៅ ភូកេត
មន្ត្រីសាធារណៈម្នាក់ដែលបានចូលរួមពិធីបើកសម្ពោធជាផ្លូវការនូវគម្រោង “ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” កាលពីសប្តាហ៍មុន ហើយបានថតរូប Selfie ជាមួយនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ បន្ទាប់ពីត្រលប់ទៅស្រុកកំណើតរបស់គាត់វិញ ។

ទន្ទឹមនោះប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដែលត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញ ២ ដូស បានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ ១៩ ប៉ុន្តែនឹងស្ថិតនៅការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ដើម្បីជាការប្រុងប្រយ័ត្ន ។

គួរបញ្ជាក់ថា ប្រធានសភាពាណិជ្ជកម្មខេត្តសុរិន្ទលោក Veerasak Pisanuwong បានសរសេរបង្ហោះពីលទ្ធផលតេស្តវិជ្ជមាននេះ លើបណ្ដាញសង្គមហ្វេសប៊ុក ហើយលោកបានផ្តល់យោបល់ដល់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ឲ្យធ្វើចត្តាឡីស័កផងដែរ ។
ចាប់តាំងពីគាត់បានចូលទៅក្នុងខេត្តសុរិន្ទ វិញលោក Veerasak បានអនុវត្តតាមវិធានការត្រួតពិនិត្យជំងឺក្នុងមូលដ្ឋាន និងបានធ្វើតេស្តរកឃើញវីរុសនេះនៅមន្ទីរពេទ្យខេត្តសុរិន្ទ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ផ្ទុះការរិះគន់ខ្លាំង លោក ប្រាយុទ្ធ ប្រមូលផ្ដុំគ្នាទាំងមិនពាក់ម៉ាស ចូលរួមពិធីសម្ពោធកោះ ភូកេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត