ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនថ្មីមួយទៀតសាហាវជាង Delta ត្រូវបានរកឃើញក្នុងប្រទេសជាង ៣០ហើយ
ក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសថា វីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មី ដែលមានគ្រោះថ្នាក់ជាងវីរុស Delta ទៅទៀតនោះ ត្រូវបានគេរកឃើញនៅប្រទេសជាង ៣០ ហើយ ក្នុងរយៈពេល ៤ សប្តាហ៍កន្លងមកនេះ។

នៅក្នុង Twitter កាលពីថ្ងៃចន្ទទី៥ខែកក្កដា ក្រសួងបានសរសេរថា “វីរុសបំប្លែងខ្លួន Lambda ត្រូវបានគេរាយការណ៍ថា មានដើមកំណើតមកពីប្រទេសប៉េរូ ដែលជាប្រទេសមានអត្រាមរណភាពខ្ពស់បំផុតនៅក្នុងពិភពលោក”។
ក្រសួងសុខាភិបាលម៉ាឡេស៊ីក៏បានភ្ជាប់ទៅនឹងរបាយការណ៍ពីគេហទំព័រព័ត៌មានអូស្ត្រាលី news.com.au ផងដែរ ដែលនិយាយថា វីរុសបំប្លែងខ្លួន Lambda ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស។

គេហទំព័រនេះបានរាយការណ៍ថា គិតមកទល់ពេលនេះ មានករណីនៃវីរុស Lambda ចំនួន ៦ ករណីហើយ ត្រូវបានគេរកឃើញនៅចក្រភពអង់គ្លេស។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តមិនទាន់បញ្ចេញព័ត៌មានលម្អិត អំពីវីរុសបំប្លែងខ្លួនថ្មីនេះនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Star
ចុចអាន៖ ទោះចាក់វ៉ាក់សាំងហើយ តែករណីឆ្លងកូវីដនៅអង់គ្លេស កើនឡើងដល់ ១៦១ភាគរយ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច