ព័ត៌មានអន្ដរជាតិ
អគ្គីភ័យឆេះរោងចក្រគីមីនៅថៃសម្លាប់មនុស្សម្នាក់ របួស៦០នាក់
អ្នកជួយសង្គ្រោះម្នាក់បានស្លាប់ និងមនុស្សហោចណាស់៦០នាក់បានរបួសនៅក្នុងអគ្គីភ័យឆាប់ឆេះរោងចក្រគីមីមួយកន្លែងព្រឹកថ្ងៃចន្ទនៅស្រុក Bang Phli ខេត្តសាមុតប្រាកាន។
ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដែលមួយចំនួនមកពីកងទ័ពត្រូវបានហៅឲ្យជួយក្រុមពន្លត់អគ្គិភ័យដើម្បីបាញ់ពពុះទៅលើអណ្តាតភ្លើងដែលឆេះសន្ធោសន្ធៅខ្ពស់រាប់រយម៉ែត្រទៅលើអាកាសនៅរោងចក្រគីមី Ming Dih Chemical Co។

ក្រុមការងារជួយសង្គ្រោះបានតស៊ូនឹងអណ្តាតភ្លើងលាយឡំជាមួយសារធាតុគីមី និងមានការផ្ទុះសំឡេងខ្លាំងៗជាបន្តបន្ទាប់។
អាជ្ញាធរបានព្រមានពីផ្សែងពុលដែលចេញពីអគ្គីភ័សដែលឆេះគីមី។ ក្រុមការងារជួយសង្គ្រោះបានរាយការណ៍ថា អ្នកពន្លត់អគ្គីភ័យម្នាក់បានស្លាប់ដោយភ្លើងឆេះ និង១២នាក់បានរបួស។ មនុស្ស៥០នាទីទៀតក៏បានរបួស។
ការផ្ទុះពីដំបូងបានបំផ្លាញផ្ទះ៧៣ខ្នង និងរថយន្ត១៥គ្រឿងដែលនៅជិត។ រោងចក្រដែលមានជនជាតិតៃវ៉ាន់ជាម្ចាស់ផលិតពពុះស្នោរ និងថ្នាំគ្រាប់។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា អគ្គីភ័យបានចាប់ផ្តើមប្រហែលជាម៉ោង៣.២០នាទីព្រឹក។ មូលហេតុមិនទាន់ត្រូវបានគឺដឹងឡើយ។

គេហដ្ឋានដែលស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រត្រូវបានជម្លៀសចេញដោយសារភ័យខ្លាចមានការផ្ទុះបន្ថែមដែលមានសេចក្តីរាយការណ៍ សារធាតុគីមី៥០តោនត្រូវបានរក្សានៅបរិវេណនោះ។

អ្នកពន្លត់អគ្គីភ័យ និងឧទ្ធម្ភាគចក្រជាច្រើនបានព្យាយាមការពារតំបន់ពិសេសមួយកន្លែងដែលរក្សាសារធាតុគីមី២០ ០០០លីត្រ។

អគ្គីភ័យដ៏អាក្រក់នេះគឺមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីព្រលានយន្តហោះសុវណ្ណភូមិ និងមានផ្សេងខ្មៅខ្មួលខ្មាញ់គ្រប់ដណ្តប់ទៅលើតំបន់នោះ៕






ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ