ព័ត៌មានអន្ដរជាតិ
ហោចណាស់ស្លាប់១៥០នាក់ពីការបាញ់ប្រហារនៅអាមេរិកនៅថ្ងៃឈប់សម្រាក
ហោចណាស់មនុស្ស១៥០នាក់ត្រូវបានសម្លាប់នៅក្នុងហិង្សាដោយអាវុធដែលបានកើតឡើងជាង៤០០កន្លែងទូទាំងសហរដ្ឋអាមេរិកកំឡុងពេលចុងសប្តាហ៍កន្លងទៅនេះដែលថ្ងៃទី៤ ខែកក្កដា គឺជាទិវាឯករាជ្យជាតិអាមេរិក។ នេះបើយោងតាមទិន្នន័យរបស់ Gun Violence Archive។
ទិន្នន័យដែលរាប់បញ្ចូលទាំងចំនួននៃឧបទ្ទវហេតុបាញ់សម្លាប់ និងជនរងគ្រោះហិង្សាដោយអាវុធទូទាំងប្រទេសរយៈពេលជាង៧២ម៉ោងគឺចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ នៅតែមានពាក់ព័ន្ធ ហើយនឹងធ្វើបច្ចុប្បន្នភាពបន្តទៀត។
នាយករដ្ឋានប៉ូលិសក្រុងញូវយ៉កបាននិយាយថា ទីក្រុងញូវយ៉ក ដែលកម្រិតហិង្សាដោយអាវុធកើនឡើងមិនអាចមើលឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានជនរងគ្រោះ២៦នាក់ពីការបាញ់ប្រហារ២១កន្លែងចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។ ចំនួននេះធ្លាក់ចុះបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានជនរងគ្រោះ៣០នាក់ក្នុងចំណោមការបាញ់ប្រហារ២៥កន្លែង។
យោងតាមទិន្នន័យរបស់នាយកដ្ឋានប៉ូលិសទីក្រុង Chicago បានបង្ហាញថា ទីក្រុងនេះ បន្ទាប់ពីលោកស្នងការ David Brown បានលើកឡើងពីកង្វល់មុនពេលបញ្ហាប្រឈមបំផុតប្រចាំឆ្នាំសម្រាប់ក្រុមប៉ូលិស មនុស្ស៨៣នាក់ត្រូវបានបាញ់ ក្នុងនោះ១៤នាក់បានស្លាប់ចាប់ពីម៉ោង៦ល្ងាច ថ្ងៃសុក្រ ដល់ម៉ោង៦ព្រឹក ថ្ងៃចន្ទ។ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់របួសនៅរសៀលថ្ងៃអាទិត្យ និងក្មេងស្រីអាយុ៦ឆ្នាំបានស្លាប់នៅព្រឹកថ្ងៃចន្ទ។
ប៉ូលិសបាននិយាយថា ជាមួយគ្នានេះ ប៉ូលិស Chicago ពីរនាក់បានរបួសនៅក្នុងការបាញ់ប្រហារនៅពាក់កណ្តាលរាត្រីមួយពេលខ្មាន់កាំភ្លើងម្នាក់បើកការបាញ់រះ ខណៈប៉ូលិសកំពុងបំបែកហ្វូងមនុស្សរាប់ពាន់នាក់ និងចាប់ខ្លួនពួកគេជាង៦០នាក់។
ហិង្សាកើតមានទូទាំងអាមេរិក
យោងតាមប៉ូលិស Cobb County បានឲ្យដឹងថា នៅជាយក្រុង Atlanta កីឡាករវាយកូនគោលអាជីព Gene Siller ត្រូវបានបាញ់ស្លាប់នៅទីលានវាយកូនគោលកាលពីថ្ងៃសៅរ៍ ហើយប៉ូលិសកំពុងស្វែងរកជនសង្ស័យ។ ជនរងគ្រោះពីរនាក់ទៀតក៏ត្រូវបានរកឃើញនៅកន្លែងវាយកូនគោលនោះដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ប៉ូលិស Fort Worth ឲ្យដឹងថា មនុស្ស៨នាក់បានរបួសកាលពីព្រឹកថ្ងៃអាទិត្យក្នុងការបាញ់ប្រហារមួយនៅជិតកន្លែងលាងរថយន្តមួយនៅតំបន់ Fort Worth ក្នុងរដ្ឋតិចសា បន្ទាប់ពីកើតមានចម្លោះរវាងបុរសមួយក្រុម។ បុរសម្នាក់បានចាកចេញពីកន្លែងជម្លោះ និងត្រឡប់មកវិញដោយមានកាំភ្លើងមួយដើម ហើយបើកការបាញ់រះតែម្តង។
នៅតំបន់ Norfolk ក្នុងរដ្ឋ Virginia កុមារ៤នាក់ត្រូវបានបាញ់របួសនៅរសៀលថ្ងៃសុក្រ មានទាំងក្មេងស្រីអាយុ៦ឆ្នាំម្នាក់បានរបួសធ្ងន់ធ្ងរ ប៉ុន្តែឥឡូវស្ថានភាពប្រសើរ។ ជនរងគ្រោះមានក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ១៦ឆ្នាំដែលត្រូវគេសង្ឃឹមជាសះស្បើយវិញ។
មនុស្សម្នាក់ស្លាប់ និង១១នាក់របួសនៅក្នុងការបាញ់ប្រហារមួយក្នុងពិធីជប់លៀងនៅ Toledo ក្នុងរដ្ឋ Ohio កាលពីយប់ថ្ងៃអាទិត្យ។ ក្មេងប្រុសអាយុ១៧ឆ្នាំបានស្លាប់ បន្ទាប់ពីដឹកដោយឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ Michigan ដើម្បីព្យាបាល។
ជនរងគ្រោះពីរនាក់ ម្នាក់អាយុ៥១ឆ្នាំ និងម្នាក់ទៀតអាយុ១៩ឆ្នាំស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងមនុស្ស៩នាក់ទៀតរបួសដែលពួកគេអាយុពី១១ទៅ១៩ឆ្នាំ។
ប៉ូលិសនៅ Cincinnati រដ្ឋ Ohio បាននិយាយថា បុរសពីរនាក់អាយុ១៦ និង១៩ឆ្នាំត្រូវបានបាញ់ស្លាប់ និងរបួស៣នាក់នៅឧទ្យានមួយកន្លែងកាលពីយប់ថ្ងៃអាទិត្យ។ ក្មេងស្រី២នាក់ អាយុ១៦ និង១៧ឆ្នាំ ហើយក្មេងប្រុសអាយុ១៥ឆ្នាំបានរបួសក្នុងការបាញ់នោះ។
នៅតំបន់ Dallas ប៉ូលិសបានរាយការណ៍ថា មានករណីបាញ់ដាច់ដោយឡែកពីរកន្លែងកាលពីថ្ងៃទី៤ ខែកក្កដា។ មួយកន្លែងពាក់ព័ន្ធនឹងបុរស៥នាក់ត្រូវបានបាញ់។ ៣នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បុរសអាយុ៦១ឆ្នាំម្នាក់ត្រូវបានបាញ់ស្លាប់នៅក្នុងករណីបាញ់មួយទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី