ព័ត៌មានអន្ដរជាតិ
Breaking News! យន្តហោះដឹកអ្នកដំណើររុស្ស៊ី កំពុងបាត់ខ្លួន
យន្ដហោះធុន AN-26 របស់រុស្ស៊ីដែលមានដឹកអ្នកដំណើរចំនួន ២៨ នាក់ បានបាត់ខ្លួនក្នុងឧបទ្វីប Kamchatka នៅចុងភាគខាងកើត ប្រទេសរុស្ស៊ី។
ភ្នាក់ងារព័ត៌មាន Interfax, RIA Novosti និង TASS បានដកស្រង់សម្តីមន្ត្រីមូលដ្ឋាន ដែលនិយាយនៅថ្ងៃអង្គារនេះថា យន្តហោះបានហោះចេញពីទីក្រុង Petropavlovsk-Kamchatsky ទៅតំបន់ Palana ក្នុងឧបទ្វីប Kamchatka នៅពេលបាត់ទំនាក់ទំនង។
ប្រភពបាននិយាយថា យន្ដហោះនេះ បានបាត់បង់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ខណៈពេលព្យាយាមចុះចត។
ប្រភពមួយបានលើកឡើងថា យន្ដហោះនេះអាចធ្លាក់ចូលសមុទ្រហើយមួយទៀតប្រាប់ទៅភ្នាក់ងារ Interfax ថា វាអាចនឹងធ្លាក់នៅក្បែរអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង ជិតតំបន់ Palana។
សេចក្តីរាយការណ៍បាននិយាយថា ប្រតិបត្តិការរុករក បានចាប់ផ្តើម ដោយមានមានការចូលរួមពីឧទ្ធម្ភាគចក្រចំនួន ពីរគ្រឿងនិងក្រុមជួយសង្គ្រោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ទីបំផុត ហ្វីលីពីន រកឃើញប្រអប់ខ្មៅនៃយន្តហោះយោធា ដែលធ្លាក់សម្លាប់មនុស្ស ៥២ នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ