Connect with us

ព័ត៌មានអន្ដរជាតិ

មកមើលវីដេអូ ថៃ កំពុងសាងសង់ប្រាសាទដែល ល្បីថាជា អង្គរវត្តទី២

បានផុស

នៅ

រឿងរ៉ាវដែលថា ប្រទេសថៃ នឹងសាងសង់ប្រាសាទអង្គរវត្តទី២ក្នុងពេលឆាប់ៗនេះ កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកក្នុងបណ្តាញសង្គម។

ពាក់ព័ន្ធករណីនេះ មន្ត្រីជាន់ខ្ពស់ ក្រសួងក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ បានអះអាងថា នឹងមានវិធានការតាមច្បាប់ ប្រសិនរកឃើញថា ភាគីប្រទេសថៃបានលួចសាងសង់ប្រាសាទអង្គរទី២នៅទឹកដីប្រទេសខ្លួនដោយមិនបានសុំសិទ្ធិពីកម្ពុជាប្រាកដមែន។

កាលពីថ្ងៃទី៦ ខែកក្កដា ម្សិលមិញ ​​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ បុរាណ​ណា​ចា​រ្យ បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​នឹង​សាងសង់​ប្រាសាទអង្គរវត្ត​ទី​២​ឆាប់​ៗ​នេះ នៅ​ឯ​វត្ត​ភូ​ម៉ា​ន​ហ្វា ដ៏​ល្បីល្បាញ​របស់​ថៃ បន្ទាប់​ពី​ទទួល​ជោគជ័យ​ក្នុង​ការ​កសាង​ប្រាសាទ​កំពូល​៣​រចនា​បទ​ខ្មែរ រួច​មក​ហើយ​នោះ។

ដោយឡែក នៅក្នុងទំព័រ​ហ្វេ​ស​ប៊ុ​កនាយកដ្ឋានទំនាក់ទំនងសាធារណៈ ខេត្ត Buriram បានបង្ហោះវីដេអូមួយ ដែលបង្ហាញអំពីទិដ្ឋភាពសាងសង់ប្រាសាទនេះ។ គេមិនដឹងវីដេអូនេះថតនៅពេលណានោះទេ តែវាត្រូវបានបង្ហោះតាំងពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។

ទំព័រនោះបានសរសេរថា ប្រាសាទថ្មភក់ដ៏ធំ លើផ្ទៃដី ២០០ រ៉ៃ កំពុងកើតឡើងនៅទីនេះ @ Buriram។ ព្រះចៅអធិការវត្តភូមានហ្វា ហ្វា Phaya Chang Rong បានទៅមើលការសាងសង់ប្រាសាទថ្មនេះ។ “Mueang Sihanakorn” មានជំនឿយ៉ាងមុតមាំនៅ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្ត Buriram៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ FB Page สวท.บุรีรัมย์ กรมประชาสัมพันธ์

ចុចអាន៖ ក្រសួង​វប្បធម៌ នឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនថៃ​លួចសាង​សង់ប្រាសាទអង្គរទី២

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម