ព័ត៌មានអន្ដរជាតិ
នៅតែធ្ងន់ធ្ងរ! វៀតណាម រកឃើញអ្នកឆ្លងកូវីដលើស ១ពាន់ករណី ២ថ្ងៃជាប់គ្នា
ប្រទេសវៀតណាម បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥០០ ករណីបន្ថែមទៀតកាលពីយប់ថ្ងៃអង្គារ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃនេះ កើនដល់ ១,០១៩ ករណី។
ករណីសរុបកាលពីថ្ងៃអង្គារ គឺជាតួលេខឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុតលំដាប់ទី២ ចាប់តាំងពីរោគរាតត្បាតនេះផ្ទុះឡើងក្នុងប្រទេសវៀតណាម បន្ទាប់ពីកត់ត្រាការឆ្លងចំនួន ១,០៨៩ករណី កាលពីថ្ងៃចន្ទ។
ក្នុងចំណោមករណីថ្មីនាពេលយប់ ទីក្រុងហូជីមិញ រកឃើញ២៧១ករណី ខណៈករណីនៅសេសសល់ ត្រូវបានរកឃើញក្នុង ១២ទីតាំងផ្សេងទៀត។
គួរបញ្ជាក់ថា កូវីដរលកចុងក្រោយបង្អស់របស់វៀតណាម ដែលបានចាប់ផ្តើមកាលពីចុងខែមេសា មានអ្នកឆ្លងក្នុងសហគមន៍ចំនួន ១៨,៥៦២ ករណីនៅក្នុង ៥៥ ខេត្តក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាមក៏ធ្ងន់ធ្ងរ! យប់មិញ ប្រកាសរកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុត ក្នុងកម្រិតបំបែកកំណត់ត្រាថ្មីទៀត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់