ព័ត៌មានអន្ដរជាតិ
កូនប្រសាលោក Trump ឈរឈ្មោះតំណែងសំខាន់មួយដើម្បីស្ទួយគ្រួសារ
កូនប្រសាស្រីរបស់លោកប្រធានាធិបតី Donald Trump គឺលោកស្រី Lara Trump បានក្លាយជាសមាជិកបន្ទាប់នៃក្រុមគ្រួសារនយោបាយមួយនេះ ខណៈលោកស្រីមានអាសនៈព្រឹទ្ធសភានៅរដ្ឋ North Carolina ។
លោកស្រី Lara អាយុ ៣៨ ឆ្នាំបានរៀបការជាមួយកូនប្រុសកណ្តាលរបស់លោក Trump គឺលោក Eric អស់រយៈពេល ៦ ឆ្នាំមកហើយ ហើយបានធ្វើការជាទីប្រឹក្សាជាន់ខ្ពស់ក្នុងក្រុមលោក Trump ឆ្នាំ ២០២០ នេះផងដែរ ។

ចំណែកលោកស្រី Mercedes Schlapp ទីប្រឹក្សាយុទ្ធនាការលោក Trump បានប្រាប់កាសែត New York Times ថា “លោកស្រី Lara មានភាពទាក់ទាញខ្លាំងណាស់ លោកស្រីយល់ពីនយោបាយបានល្អ ហើយមានសភាវគតិធម្មជាតិសម្រាប់នយោបាយ ។ ជាពិសេសលោកស្រីមានគ្រួសារនៅរដ្ឋ North Carolina តែម្ដង ហើយមនុស្សជាច្រើនស្គាល់លោកស្រី ។ លោកស្រីបានធ្វើការយ៉ាងខ្លាំងនៅក្នុងយុទ្ធនាការនេះ ហើយបានចូលរួមយ៉ាងច្រើននៅក្នុងការសម្រេចចិត្តជាច្រើន ខណៈឪពុកក្មេករបស់លោកស្រីគឺលោក Donald Trump បានឈ្នះឆ្នោតក្នុងរដ្ឋមួយនេះនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដោយសម្លេង ១.៣ ភាគរយ” ។
ចលនានយោបាយរបស់គ្រួសារលោក Trump បានស្ថិតនៅក្នុងការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីប្រធានាធិបតីរូបនេះបានចាញ់ការបោះឆ្នោតនាឆ្នាំ ២០២០ នេះ ។

ទន្ទឹមនោះកាលពីដើមខែនេះអតីតអគ្គសេនាធិការរបស់លោក Trump គឺលោក Mick Mulvaney ក៏បាននិយាយដែរថា ប្រធានាធិបតីនឹងឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីម្តងទៀតនៅឆ្នាំ ២០២៤ ។
លោកបាននិយាយថា “បន្ទាប់ពីការបោះឆ្នោតនេះចប់ តើនរណាជាបេក្ខជនឈានមុខខាងគណបក្សសាធារណរដ្ឋសម្រាប់ឆ្នាំ ២០២៤?” ។ លោកបាននិយាយថា “ខ្ញុំរំពឹងយ៉ាងមុតមាំថា លោកប្រធានាធិបតីនឹងចូលរួមក្នុងនយោបាយសាជាថ្មី ហើយខ្ញុំនឹងដាក់គាត់ក្នុងបញ្ជីជម្រើសបេក្ខជនដែលនឹងឈរឈ្មោះបោះឆ្នោតនៅឆ្នាំ ២០២៤” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Sun
ចុចអាន ៖ ទីក្រុងមួយក្នុងរដ្ឋ Alaska ជួបប្រទះពេលយប់ ២ ខែ
ចុចអាន ៖ មេធាវីលោក Trump ចោទប្រកាន់ត្រកូល Clinton នៅពីក្រោយការក្លែងបន្លំសន្លឹកឆ្នោត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ