ព័ត៌មានអន្ដរជាតិ
លោក បៃដិន បញ្ជាក់ថា ហានិភ័យវីរុស Delta គឺអ្នកមិនទាន់ចាក់វ៉ាក់សាំង
កាលពីថ្ងៃអង្គារ៍ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានជំរុញពលរដ្ឋអាមេរិកដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ប្រញាប់ទៅចាក់ដើម្បីការពារខ្លួនពីការឆ្លង ជាពិសេសវីរុសបំប្លែងខ្លួន Delta ដែលឆ្លងអាក្រក់ខ្លាំង។
លោក បៃដិន ប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងឈានដល់ការចាក់វ៉ាក់សាំងពេញលេញដល់ពលរដ្ឋ១៦០លាននាក់នៅបំណាច់សប្តាហ៍នេះ ប៉ុន្តែលោកបានព្រមានពីការឆ្លងរាលដាលវីរុសបំប្លែងខ្លួន Delta ចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង។

លោកប្រធានាធិបតីមានប្រសាសន៍ថា ៖«ពលរដ្ឋអាមេរិករាប់លាននាក់នៅមិនទាន់ចាក់វ៉ាក់សាំងការពារខ្លួនឡើយ។ កត្តានេះហើយដែលសហគមន៍របស់ពួកគេនៅតែមានហានិភ័យ មិត្តភក្តិរបស់ពួកគេមានហានិភ័យ មនុស្សដែលពួកគេមើលថែមានហានិភ័យ។ រឿងនេះនៅតែជាកង្វល់ធំដោយសារវីរុស Delta»។
លោក បៃដិន បានលើកឡើងថា វីរុសនេះបានឆ្លងពាក់កណ្តាលនៃអ្នកឆ្លងកូវីដ-១៩ទាំងអស់នៅអាមេរិក។
មន្ត្រីសុខាភិបាលឲ្យដឹងថា វីរុស Delta ដែលវាយប្រហារខ្លាំងតាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោកឆ្លងលឿន និងស្រួលជាងវីរុសផ្សេងៗ ហើយប្រហែលជាធ្វើឲ្យអ្នកឆ្លងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរថែមទៀត ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង។ ឥឡូវនេះសហរដ្ឋអាមេរិករកឃើញវីរុសនេះគ្រប់រដ្ឋទាំងអស់។
លោក ចូ បៃដិន បានកត់សំគាល់ថា ការសិក្សាបានបង្ហាញថា ចាប់តាំងពីដើមខែឧសភាមករាល់អ្នកឆ្លងកូវីដ-១៩ដែលចូលព្យាបាលនៅមន្ទីរពេទ្យ ឬក៏ស្លាប់នៅសហរដ្ឋអាមេរិកគឺក្នុងចំណោមអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង។
លោកមានប្រសាសន៍ថា ៖«សូមទៅចាក់វ៉ាក់សាំងឥឡូវនេះ។ វាដំណើរការ វាឥតគិតថ្លៃ។ វាមិនងាយស្រួលទេ ហើយក៏វាមិនមានអ្វីដែលសំខាន់ជាងនេះដែរ»។

លោក បៃដិន បន្តថា រដ្ឋបាលរបស់លោកនឹងបូជាពេលវេលាដែលមានក្នុងរដូវក្តៅដោយផ្តោតទៅលើការចាក់វ៉ាក់សាំងដល់ប្រជាជន។ រាប់ទាំងដើរចាក់ដល់តាមផ្ទះតែម្តងដើម្បីជួយឲ្យកាន់តែច្រើនដល់អ្នកដែលមិនទាន់ចាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ