ព័ត៌មានអន្ដរជាតិ
ដំណឹងថ្មី! ទីបំផុត WHO ណែនាំឲ្យប្រើប្រាស់ថ្នាំរលាកសន្លាក់មួយប្រភេទ ព្យាបាលអ្នកជំងឺកូវីដ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារទី៦ខែកក្កដា បានណែនាំឲ្យប្រើថ្នាំព្យាបាលជំងឺរលាកសន្លាក់ Actemra របស់ក្រុមហ៊ុន Sanofi ផ្សំជាមួយថ្នាំប្រភេទកូរទីកូអ៊ីត ស្តេរយ ដើម្បីព្យាបាលអ្នកជំងឺកូវីដ បន្ទាប់ពីទិន្នន័យពីអ្នកជំងឺប្រហែល ១១,០០០ នាក់បានបង្ហាញថា ពួកគេកាត់បន្ថយហានិភ័យនៃការស្លាប់។

ក្រុមរបស់ WHO ដែលកំពុងវាយតម្លៃការព្យាបាល បានសន្និដ្ឋានថា ការព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរដោយប្រើថ្នាំរារាំងការរលាកប្រភេទនេះ គឺបានកាត់បន្ថយហានិភ័យនៃការស្លាប់ និងតម្រូវការដាក់ឧបករណ៍ជំនួយខ្យល់ដកដង្ហើម។
យោងតាមការវិភាគរបស់ WHO បានបង្ហាញថា ហានិភ័យនៃការស្លាប់ក្នុងរយៈពេល២៨ថ្ងៃ ចំពោះអ្នកជំងឺដែលប្រើថ្នាំព្យាបាលជំងឺរលាកសន្លាក់ផ្សំជាមួយថ្នាំប្រភេទ កូរទីកូអ៊ីត ស្តេរយ ដូចជាថ្នាំ Dexamethasone គឺមាន ២១ ភាគរយ បើប្រៀបធៀបទៅនឹងហានិភ័យ ២៥ ភាគរយក្នុងចំណោមអ្នកដែលទទួលការថែទាំធម្មតា។ WHO និយាយថា សម្រាប់អ្នកជំងឺបែបនោះ១០០នាក់, នឹងមាន៤នាក់ទៀតអាចរស់បាន។

លើសពីនេះទៀត ហានិភ័យនៃការដាក់ឧបករណ៍ជំនួយខ្យល់ដកដង្ហើមឬឈានទៅរកការមរណភាពគឺ មាន២៦ភាគរយ សម្រាប់អ្នកដែលទទួលថ្នាំនេះនិងថ្នាំប្រភេទកូរទីកូអ៊ីត ស្តេរយ បើប្រៀបធៀបទៅនឹង ៣៣ ភាគរយ ចំពោះអ្នកដែលទទួលបានការថែទាំធម្មតា។ WHO និយាយថា សម្រាប់អ្នកជំងឺបែបនេះ១០០នាក់, នឹង៧នាក់ទៀតរស់បាន ដោយមិនចាំបាច់ដាក់អុកស៊ីសែន។
មន្ត្រីផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោកស្រី Janet Diaz បាននិយាយថា “យើងបានធ្វើបច្ចុប្បន្នភាព អនុសាសន៍ណែនាំនៃការព្យាបាលគ្លីនិករបស់យើង ដើម្បីឆ្លុះបញ្ចាំងពីការវិវត្តចុងក្រោយនេះ”។

គួរបញ្ជាក់ថា ការវិភាគនេះ ត្រូវបានធ្វើឡើងជាមួយមហាវិទ្យាល័យ King’s College London, University of Bristol, University College London និង Guy’s និង St Thomas’ NHS Foundation Trust ហើយបានចេញផ្សាយកាលពីថ្ងៃអង្គារនៅក្នុងទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ដំណឹងល្អ! អាមេរិក អនុញ្ញាតឲ្យប្រើថ្នាំរលាកសន្លាក់រ៉ាំរ៉ៃ Actemra ព្យាបាលអ្នកជំងឺកូវីដនៅមន្ទីរពេទ្យ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់