ព័ត៌មានអន្ដរជាតិ
ស្ថានភាពកូវីដនៅ បាងកក ឈានដល់មាត់ជ្រោះមហន្តរាយ ខណៈអ្នកស្លាប់សុទ្ធតែគ្មានគ្រែពេទ្យសម្រាកព្យាបាល
ស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងទីក្រុង បាងកក កំពុងប្រកាសអាសន្នធ្ងន់ធ្ងរខ្លាំង ខណៈ អ្នកជំងឺដែលបានស្លាប់ភាគច្រើន គឺសុទ្ធតែគ្មានគ្រែពេទ្យទទួលសម្រាប់ការសម្រាកព្យាបាល ហើយគ្រូពេទ្យជំនាញថៃអះអាងថា ទីក្រុងនេះមានអ្នកស្លាប់ច្រើនជាងចំនួនដែលបាន រាយការណ៍ទៅទៀត ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Smith Srison ប្រធានមន្ទីរពិសោធន៍វេជ្ជសាស្ត្រ កោសល្យវិច័យនៃមហាវិទ្យាល័យរោគ នៅមន្ទីរពេទ្យ Ramathibodi នៃសាកលវិទ្យាល័យ Mahidol បានបង្ហោះលើហ្វេសប៊ុកថ្មីៗនេះថា ” ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថា តើស្ថានភាពដែលខ្ញុំបានធ្វើកោសល្យវិច័យលើអ្នកជំងឺកូវីដ នៅទីក្រុងបាងកក មានទម្ងន់ធ្ងន់ប៉ុណ្ណា។
ខ្ញុំបានធ្វើតេស្តកូវីដតាមមាត់ពីសាកសព ហើយបានរកឃើញពីភាពវិជ្ជមានជាច្រើន ដូចជាកាលពីម្សិលមិញខ្ញុំបានពិនិត្យសាកសពចំនួន ៤ ដែលជាសាកសពចាស់ជរា និងបានដឹងច្បាស់ថា ជាអ្នកឈឺគ្មានគ្រែ ហើយស្លាប់នៅនឹងកន្លែងនៅផ្ទះរបស់ពួកគេ ” ។
លោកបញ្ជាក់បន្ថែមទៀតថា នេះទើបតែមួយថ្ងៃប៉ុណ្ណោះ ហើយមានតែមន្ទីរពេទ្យ Ramathibodi ដែលទទួលបានទេទិន្នន័យនេះច្បាស់ជាងគេ។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ភាគច្រើននៃអ្នកស្លាប់ ត្រូវបានរកឃើញនៅក្នុងភាពអនាធិបតេយ្យ ដែលមានមនុស្សច្រើនរស់នៅផ្ដុំគ្នា ឬផ្ទះស្នាក់នៅរួមគ្នាជាមួយអ្នកឈឺ។
លើសពីនេះ អ្នកស្លាប់ម្នាក់គឺជាអ្នកជំងឺគ្មានគ្រែសម្រាកបានត្រឹមត្រូវ ជាពិសេសគឺសាច់ញាតិសព ក៏រស់រួមគ្នាជាមួយអ្នកទើបស្លាប់ ដោយកូវីដទៀត។

វេជ្ជបណ្ឌិត Smith Srison ព្រមានថា បាងកកអាចនឹងមានអ្នកស្លាប់ធ្ងន់ធ្ងរខ្លាំង បើនៅតែមានបញ្ហាអនាធិបតេយ្យបែបនេះ។ ជាពិសេសគឺប្រជាជនមិនដឹងថា សមាជិកក្នុងផ្ទះមានផ្ទុកជំងឺកូវីដឬអត់ ដោយសារគ្មានអ្នកតាមសង្កេតមើលថែរក្សាដូចក្នុងមន្ទីរពេទ្យបានត្រឹមត្រូវ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖newsdirectory3
ចុចអាន៖ថៃ មានអ្នកស្លាប់ដោយសារកូវីដ ៥៤នាក់និងឆ្លង ៦,៥១៩ករណីទៀត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី