ព័ត៌មានអន្ដរជាតិ
អាមេរិកដកទ័ពចេញជាង៩០% ខណៈអាហ្វហ្គានីស្ថានប្តេជ្ញាវ៉ៃយកស្រុកទាំងអស់វិញ
អាជ្ញាធរអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារ៍ ទី៦ ខែមិថុនាបានប្តេជ្ញាដណ្តើមយកស្រុកទាំងអស់ដែលបាត់បង់ទៅតាលីបង់ នៅពេលទ័ពអាមេរិកត្រូវបានដកចេញពីប្រទេសជិតបញ្ចប់។
កម្លាំងកុម្ម៉ង់ដូរាប់រយនាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ទល់នឹងការវាយលុករបស់ក្រុមបះបោរនៅភាគខាងជើង មួយថ្ងៃបន្ទាប់កងកម្លាំងរដ្ឋាភិបាលជាង១០០០នាក់បានភៀសខ្លួនទៅប្រទេសជិតខាងតាហ្ស៊ីគីស្តង់។

បញ្ជាការកណ្តាលអាមេរិកបានប្រកាសថា ការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលតាមបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន គឺឥឡូវបានធ្វើជាង៩០%ហើយដោយបានគូសបញ្ជាក់ថា កម្លាំងអាហ្វហ្គានីស្ថានកើនឡើងកាន់តែខ្លាំងដែលអាចទប់ទល់ជាមួយពួកតាលីបង់បាន។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតាមបណ្តាខេត្តជាច្រើន ប៉ុន្តែក្រុមបះបោរផ្តោតលើការបំផ្លិចបំផ្លាញទូទាំងតំបន់នៅភាគខាងជើងប្រទេស ដណ្តើមយកស្រុកជាច្រើនក្នុងរយៈពេលពីរខែចុងក្រោយនេះ។

ទីប្រឹក្សាសន្តិសុខជាតិ លោក Hamdullah Mohib បាននិយាយថា ៖«មានសង្គ្រាម មានសម្ពាធ។ ពេលខ្លះអ្វីៗដំណើរការតាមគោលដៅយើង។ ពេលខ្លះមិនដំណើរការទេ តែយើងនឹងបន្តការពារប្រជាជនអាហ្វហ្គានីស្ថាន។ យើងមានផែនការដណ្តើមយកស្រុកទាំងអស់មកវិញ»។
ការដកទ័ពអាមេរិកកំពុងដំណើរការ
មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃអង្គារ៍ម្សិលមិញថា ពួកគេកំពុងស្ថិតនៅលើផ្លូវដើម្បីបញ្ចប់ការដកកងទ័ព និងក្រុមម៉ៅការស៊ីវិលអាមេរិករាប់ពាន់នាក់ត្រឹមចុងខែសីហា ប៉ុន្មានថ្ងៃបន្ទាប់ពីការការប្រគល់មូលដ្ឋានទ័ពចុងក្រោយ និងធំជាងគេក្នុងចំណោមមូលដ្ឋានទ័ពអាកាសអាមេរិកចំនួន៧ Bagram ភាគខាងជើង Kabul ទៅរដ្ឋាភិបាលអាហ្វហ្គានីស្ថានវិញ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby គូសបញ្ជាក់ថា ដៃគូសម្ព័ន្ធមិត្តអាមេរិក និងណាតូនឹងបន្តគាំទ្រកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានក្នុងការប្រយុទ្ធជាមួយតាលីបង់ បើទោះមិនមានកងទ័ពចម្រុះនៅសមរភូមិក៏ដោយ។
លោកថា ៖«យើងនៅមានសិទ្ធិជួយពលរដ្ឋអាហ្វហ្គានីស្ថាននៅតាមសមរភូមិ ប្រសិនបើពួកគេត្រូវការ»។
តាលីបង់កើនឡើងនៅភាគខាងជើងប្រទេស
កងទ័ព និងកងជីវពលគាំទ្ររដ្ឋាភិបាលត្រូវបានដាក់ពង្រាយនៅភាគខាងជើងខេត្ត Takhar និង Badakhshan ដែលជាតំបន់ពួកតាលីបង់កាន់កាប់ភាគច្រើន។

មន្ត្រីការពារជាតិអាហ្វហ្គានីស្ថានបាននិយាយថា ពួកគេមានបំណងផ្តោតការធានាទីក្រុងធំៗ ផ្លូវ និងព្រំប្រទល់ទីប្រជុំជនដែលប្រឈមនឹងពួកតាលីបង់។
ប៉ុន្តែការប្រយុទ្ធគ្នានៅភាគខាងជើងបានបង្ខំឲ្យទីក្រុងមូស្គូបិទស្ថានកុងស៊ុលនៅទីក្រុង Mazar-i-Sharif ជិតព្រំដែនជាមួយប្រទេសអ៊ូសបេគីស្ថាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ